ព័ត៌មានជាតិ
ដំណាច់ខែមេសា ផ្លូវកៅស៊ូប្រវែង៣គីឡូម៉ែត្រនៅឃុំប៉ាក់ខ្លងនឹងដាក់ឱ្យដំណើរការផ្លូវការ
កោះកុង៖ សកម្មភាពនៃការលើកកម្ពស់កម្រិតគុណភាពផ្លូវកៅស៊ូប្រវែង៣គីឡូម៉ែត្រនៅឃុំប៉ាក់ខ្លង សម្រេចបានជាង ៨០ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង។

អាកាសធាតុអំណោយផលល្អដល់ដំណើរការជួសជុលកែលម្អ ក្រមការងារជំនាញបច្ចេកទេស បាននិងកំពុងសម្រុកពន្លឿនចាក់កិនកៅស៊ូទៅតាមដំណាក់កាលនីមួយៗនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក អន ដាវុធ ប្រធានមន្ទីរសាធាណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្លែងនៅថ្ងៃទី១៩ ខែមីនា នេះថា កំណាត់ផ្លូវកៅស៊ូប្រភេទDBST នេះមានប្រវែង ៣គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ដោយផ្តើមអនុវន្តគម្រោងកាលពីខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្នសម្រេចការងារគម្រោងបានជាង៨០ភាគរយហើយ នៅសេសសល់តែ២០ភាគរយទៀតប៉ុណ្ណោះ។
លោក អន ដាវុធ បានបន្ថែមថា កន្លងទៅដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ទើបធ្វើឱ្យការងារស្ថាបនាកែលម្អហាក់យឺតយ៉ាវបន្តិច តែទោះយ៉ាងណា ក្រុមការងារជំនាញនឹងពន្លឿនឱ្យចប់នៅបំណាច់ខែមេសា។ មន្រ្តីជំនាញ ជឿជាក់ថា ការងារលើកកម្ពស់កម្រិតគុណភាពផ្លូវកៅស៊ូខាងលើ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ពិសេសដឹកផលប្រមូលនេសាទទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។

បន្ថែមលើការកែលម្អគុណភាពផ្លូវ មន្រ្តីជំនាញ ក៏ផ្តោតការយកចិត្តទុកដាក់ទៅការដំឡើងជាស្លាកសញ្ញាចរាចរណ៍បន្ថែមតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ និងផ្តល់ភាពងាយស្រួលដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ។
លោក ថូវ ប៊ុនកេរ មេឃុំប៉ាក់ខ្លង និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្ហាញក្តីរីករាយពេលមានផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរចរាចរណ៍ ព្រមទាំងដឹកជញ្ចូនផលនេសាទទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព។
លោកមេឃុំប៉ាក់ខ្លង និងពលរដ្ឋ និយាយថា កន្លងទៅស្ថានភាពផ្លូវនេះមានការបាក់ស្រុតដោយកន្លែងបង្កឱ្យពិបាកចរាចរណ៍។ ដូច្នេះពួកគាត់អរគុណដល់រដ្ឋបាលខេត្តកោះកុង និងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលគិតគូរពីទុក្ខលំបាកក៏ដូចជាសេចក្តីត្រូវចង់បាននាពេលបច្ចុប្បន្ន៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C