ព័ត៌មានជាតិ
រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងវិបត្តិសុខភាព និងសេដ្ឋកិច្ច
សុខភាពដ៏ល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាល មានថវិកាសន្សំគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាយកថាហេតុទាំងឡាយ នាគ្រាកន្លងទៅ ដូចជា ការឆ្លើយតបទៅនឹងស្ថានភាពមិនអំណោយផល បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ក៏ដូចជាគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ ដែលមិនអាចស្មានទុកជាមុនបាន។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី ២០ មីនា សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ខាងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិបត្តិសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ រហូតកម្ពុជា ត្រូវបានទទួលស្គាល់ នៅក្នុងកម្រិតសកលថា ជាប្រទេសគ្រប់គ្រងជំងឺកូវីដបានយ៉ាងល្អ និងជាប្រទេសងើបស្ទុះឡើងវិញពីវិបត្តិនេះ បានយ៉ាងរហ័ស។
សម្តេចបានបន្តថា រិតតែសំខាន់ថែមទៀត ក្នុងបុព្វហេតុឯករាជ្យអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនានៃប្រទេសជាតិ ដែលបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីខាងក្រៅប្រទេស។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើ ២០ភាគរយ នៃថវិកាជាតិសរុបនោះទេ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តពង្រឹងយន្តការសម្របសម្រួល សង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារចក្ខុវិស័យ និងយុទ្ធសាស្រ្ដ ស្ដីពី សុខុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ដែលសម្រេចឲ្យដាក់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅនេះ។
បើតាមសម្តេចតេជោ ការអភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤ ដែលជាកម្មវិធីនៃការកែទម្រង់ ៣ បូក ១ ក្នុងនោះ រួមមាន៖ ទី១. ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព, ទី២. ធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព, ទី៣. ការកំណត់បែងចែងមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មត្រឹមត្រូវ និងសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព, និង៤. ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


