ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញមន្ទីរ អាជ្ញាធរ និងកងកម្លាំង ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអោយមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀមពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ដោយត្រូវជួសជុលកែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះអោយបានល្អប្រសើរ។

ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ ក្នុងខណ្ឌប្រជុំជាមួយអភិបាលខណ្ឌទាំ១៤ មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលិសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុល តុបតែង កែលម្អសោភណភាព ជាមួយនិងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល និងត្រៀមពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈអ្នកដែលត្រូវទទួលបានគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ លោកឃួង ស្រេង បានជំរុញអោយមានការពង្រឹងសន្តិសុខ សុវត្ថិភាព អោយបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើន ត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកំសាន្ត ឬ ទៅលេងស្រុកកំណើត ។ដូច្នេះ ក្នុងនាមអាជ្ញាធរនិងកងកម្លាំងជាអ្នកមើលខុសត្រូវផ្ទះសំបែងរបស់ពួកគាត់ កុំមានអំពើចោរកម្មកើតឡើង៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


