ព័ត៌មានជាតិ
លោក ស សុខា ៖ តម្លៃសារព័ត៌មាន គឺការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ
លោក ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានថ្លែងថា គុណតម្លៃនៃសារព័ត៌មាន គឺជាការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លោក ស សុខា ថ្លែងបែបនេះក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃទី ២៤ ខែមីនានេះ។

លោក ស សុខា លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ លោកបន្តថា បើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែកបំបាក់ថែមទៀត នោះនឹងកាន់តែប្រឈមនឹងហានិភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។
ហេតុដូច្នេះហើយ សន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃនេះ បានរៀបចំធ្វើឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»។ តាមរយៈប្រធានបទនេះ លោក ស សុខា បញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក-សមាជិកានៃសមាគម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

លើសពីនេះ លោក ស សុខា ក៏បានចាប់អារម្មណ៍ និងកត់សម្គាល់ឃើញពីលក្ខណៈពិសេសរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលជាសមាគមសារព័ត៌មានក្នុងគោលបំណង និងបេសកកម្មមិនផ្ដោតតែទៅលើវិស័យសារព័ត៌មានតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គឺបាននិងកំពុងចូលរួមសកម្មភាពមួយចំនួនទៀតដូចជា៖ ការងារសង្គម មនុស្សធម៌ អប់រំ កីឡា សិល្បៈ វប្បធម៌ ចរាចរណ៍ គ្រឿងញៀន និងរអភិវឌ្ឍធនធានមនុស្ស ជាដើម។
ក្នុងនាមជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក ស សុខា ក៏បានថ្លែងអំណរគុណចំពោះអង្គការ-សមាគមក្រៅរដ្ឋាភិបាល ក្រុមហ៊ុនជាដៃគូរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពនានារបស់សមាគម នាពេលកន្លងមក ផងដែរ៕





ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


