ព័ត៌មានជាតិ
តំបន់ដីខ្មែរស្រែថៃជាង ២០០ ហិកតានៅអូរបីជាន់ គ្រោងបង្កើតជាច្រកតំបន់ជាមួយថៃ
ពាក់ព័ន្ធទៅតំបន់ដីខ្មែរស្រែថៃ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ដីនៅតំបន់នោះកំពុងទទួលការវិនិយោគ និងថ្ងៃខាងមុខគ្រោងអភិវឌ្ឍប្រែក្លាយជាច្រកទ្វារតំបន់ជាមួយថៃថែមទៀតផង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹកនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នេះ ឆ្លើយតបសំណួររបស់សារព័ត៌មាន«កម្ពុជាថ្មី» លោក អ៊ុំ រាត្រី បានឲ្យដឹងថា តំបន់ដែលពលរដ្ឋច្រើនហៅថា «ដីខ្មែរ ស្រែថៃ មានភូមិសាស្រ្តស្ថិតនៅក្នុងបង្គោលឡាក់លេខ ៤៣ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។ ដីនៅតំបន់នោះមានទំហំជាង ២០០ហិតា ត្រូវបានអ្នកវិនិយោគខ្មែរទិញយកស្ទើរទាំងអស់ នៅសល់តិចតួចប៉ុណ្ណោះ។
យ៉ាងណាមិញ លោកអភិបាលខេត្តបញ្ជាក់ថា «ទោះបីស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខ្មែរ តែជាគោលការណ៍សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឱ្យពលរដ្ឋថៃបន្តធ្វើស្រែចម្ការនៅលើផ្ទៃដីនោះនៅឡើយ ប៉ុន្តែត្រូវសុំការអនុញ្ញាតទើបមានសិទ្ធិធ្វើស្រែចម្ការបាន»។

បន្ថែមពីនេះ លោក អ៊ុំ រាត្រី បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នអាជ្ញាធរខេត្តបានដាក់គោលការណ៍ស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីរៀបចំកែសម្រួលបើកជាច្រកតំបន់ជាមួយប្រទេសថៃនៅពេលខាងមុខ។
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


