ព័ត៌មានជាតិ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពត្រីមាសទី១ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សា ទុតិយភូមិទី២
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០២៣ របស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់គ្រងគម្រោង មន្ត្រីសម្របសម្រួល ទីប្រឹក្សាគម្រោងសរុប ៤៣រូប។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យមើលវឌ្ឍនភាពរួមនៃការអនុវត្តគម្រោងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វឌ្ឍនភាពតាមសមាសភាគ និងផ្នែកជំនាញ ព្រមទាំងការពិភាក្សាអំពីការរៀបចំផែនការចុះគាំទ្រសាលារៀន ក្នុងការអនុវត្តការគ្រប់គ្រងតាមសាលារៀន (SBM)។

គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ បានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ សង្ហារិម សម្ភារ និងថវិកាសម្រាប់ការបណ្ដុះបណ្ដាលស្ទែម (STEM) បណ្ណាល័យពិសោធន៍វិទ្យាសាស្ត្រដល់សាលាមធ្យមសិក្សាធនធានគោលដៅទាំង៥០។ ផែនការបន្ទាប់គឺការចុះអនុវត្តការគ្រប់គ្រងតាមសាលារៀន ដែលបានរៀបចំយន្តការរួចរាល់។

កិច្ចប្រជុំបានពិភាក្សាដោះស្រាយបញ្ហានានា និងសម្រេចអំពីទិសដៅក្នុងការអនុវត្តក្នុងត្រីមាសបន្ទាប់ ក៏ដូចជាការត្រៀមលក្ខណៈក្នុងការចុះបេសកកម្មគាំទ្ររួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ី នៅដំណាច់ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២មានការគាំទ្រផ្ដោតសំខាន់ដល់ វិទ្យាស្ថានជាតិអប់រំ សាលាមធ្យមសិក្សាធនធានទាំង៥០ និងវិទ្យាល័យបណ្ដាញ ៨៧៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


