ព័ត៌មានជាតិ
រោងចក្រដំឡើងរថយន្ត ISUZU បើកដំណើរការជាផ្លូវការ នៅខេត្តកំពង់ស្ពឺ
រោងចក្រដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ូ (ISUZU) បានបើកសម្ពោធជាផ្លូវការ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៩ មីនា។

លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអរគុណដល់ក្រុមហ៊ុនដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើង ដែលបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
លោកបានលើកឡើងថា តាមរយៈគម្រោងវិនិយោគមួយនេះនឹងផ្តល់ឱកាសការងារថ្មីសម្រាប់ប្រជាជនកម្ពុជា និងរួមចំណែកដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រទេស។

លើសពីនេះទៀត លោក សុខ ចិន្តាសោភា កត់សម្គាល់ថា រោងចក្រដំឡើងរថយន្តនេះគឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ- វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។ វត្តមាននៃតម្រោងវិនិយោគនេះនៅខេត្តកំពង់ស្ពឺក៏ជាជោគជ័យនៃគោលនយោបាយ ពង្រាយរោងចក្រនៅតាមបណ្តាខេត្តរបស់សម្តេចគេជោនាយករដ្ឋមន្ត្រី ផងដែរ។ ជាក់ស្ដែង ក្នុងអំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រមាណ៦០% នៃតម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានាក្រៅពីខេត្តកណ្ដាលនិងរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ របស់ក្រុមហ៊ុន អ៊ីស៊ូហ៊្សូ បានលើកឡើងថា ទីផ្សារកម្ពុជា មានសក្តានុពលខ្ពស់ និងរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកថា កម្ពុជា មានទីតាំងស្ថិតនៅកណ្តាលប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស ហើយការចែកចាយទំនិញក៏កាន់តែរីកធំឡើងផងដែរ។
ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនទទួលបានសិទ្ធិពីក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលគ្រឿងបំណែកសម្រាប់ផ្គុំដំឡើង និងចែកចាយរថយន្តដឹកទំនិញម៉ាក ISUZU នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដ៏ឡើងរថយន្តដែលជាម៉ាក ល្បីៗជាច្រើន ដូចជា IIyundai, Kin, Ssangyong, Soueast, Dongleng, Ford, និង Toyota ជាដើម។
ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៏មានការវិនិយោគក្នុងការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្ហូរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ នៅខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ ៨៧១លានដុល្លារអាមេរិក ដោយមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជា ផងដែរ៕



-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


