ព័ត៌មានជាតិ
យន្តការបរធនបាលកិច្ច ផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ
ការដាក់ចេញនូវយន្តការបរធនបាលកិច្ច បានបង្កើតទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស លើបញ្ហារបាំងមួយចំនួនដែលពិបាកវិនិយោគផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ របាំងទំាងនោះ មានដូចជា របាំងផ្នែកព័ត៌មាន បទពិសោធ និងរបាំងផ្នែកច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី«បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្ទឹះ» កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក សុខ ដារ៉ា បានលើកឡើងថា តាមរយៈយន្តការនេះ បើទោះបីជាមានរបាំងទាំងអស់នេះ ក៏អ្នកវិនិយោគិនបរទេសអាចធ្វើការវិនិយោគដោយប្រយោល ឬវិនិយោគមិនផ្ទាល់បាន។ លោកបានលើកឡើងដូច្នេះថា«តាមរយៈការជ្រើសរើសបរធនបាល ដែលមានគុណវុឌ្ឍិ មានជំនាញចំណេះដឹង និងបទពិសោធន៍ ធ្វើការវិនិយោគ ចាត់ចែងទ្រព្យសម្បត្តិរបស់គាត់(អ្នកវិនិយោគ) ដោយគាត់ អាចទទួលបានផលពីការវិនិយោគមិនផ្ទាល់របស់គាត់ ដោយមានអនុលោមភាព ការធានាត្រឹមត្រូវតាមច្បាប់ ជាពិសេសមានការឃ្លាំមើលពីនិយ័តករបរធនបាលកិច្ច»។
បើតាមលោក សុខ ដារ៉ា និយ័តករបរធនបាលកិច្ច ជំរុញឱ្យមានការចុះបញ្ជីឱ្យកាន់តែច្រើន ព្រោះយន្តការនេះ មានសារសំខាន់សម្រាប់សេដ្ឋកិច្ចសង្គមកម្ពុជា។ លើសពីនេះទៀត លោកជំរុញឱ្យបង្កើតទីផ្សារបរធនបាលកិច្ច ជាមួយផលិតផលសេវាកម្មថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងនិន្នាការរបស់ទីផ្សារ និងសេចក្តីត្រូវការរបស់វិនិយោគិន។
លោក សុខ ដារ៉ា មានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ច មានអត្រាកំណើនខ្ពស់ និងបានកើនឡើងក្នុងរយៈពេលដ៏ខ្លី។ លោក លើកឡើងថា កត្តាដែលជួយឱ្យវិស័យបរធនបាលកិច្ចរីកចម្រើនលឿនក្នុងរយៈពេលដ៏ខ្លី រួមមាន កត្តាស្ថានភាពកម្ពុជាទាំងមូល មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទំនុកចិត្តពីបរទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
នៅដើមឆ្នាំ២០២៣នេះ បរធនបាលកិច្ច មានការចុះបញ្ជីប្រមាណជាង ៥០០ករណី។ នៅក្នុងនោះ ទំហំប្រតិបត្តិការបានកើនឡើងបន្ថែម ៥៤០លានដុល្លារអាមេរិក។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបរធនបាលកិច្ច តាមស្ថានភាពទីផ្សារជាក់ស្តែង គឺអាចកើនឡើងដល់ ៩៤០ដុល្លារ នៅដើមឆ្នាំនេះ។ ជាគោលដៅ លោក សុខ ដារ៉ា រំពឹងថា នៅចុងឆ្នាំនេះ នឹងកើនលើស ១ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ លោកសង្កត់ធ្ងន់ថា វិនិយោគិនបរទេសប្រមាណ ៨០% ក្នុងចំណោមប្រតិបត្តិការសរុប កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម។
សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤ប្រភេទ។ បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។
បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


