ព័ត៌មានជាតិ
សម្តេចតេជោ អំពាវនាវរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះខ្លាំងក្លា
ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នាផលិត កែច្នៃ ប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព។

តាមរយៈលិខិតរបស់សម្តេចតេជោ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ”រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះៗជាច្រើន សំដៅលើកកម្ពស់ សុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។ ជាលទ្ធផលសូចនាករសង្គមជាច្រើន មានវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ជាមួយនឹងសុខភាពសេដ្ឋកិច្ចប្រកបដោយថាមពល។ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលដៅរបស់ខ្លួនដោយមិនរាថយ គឺមានមហិច្ឆតានាំព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង២៥ ដែលបានសហការគ្នាយ៉ាងប្រទាក់ក្រឡា ក្នុងការលើកកម្ពស់ផលិតផលខ្មែរ និងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងវិស័យផលិតកម្ម និង សេវាកម្ម។ ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ កម្ពុជា បានក្លាយទៅជាប្រទេសផលិតផលិតផលសម្រាប់ខ្លួនឯងផង និងសម្រាប់ការនាំចេញផង ដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យ សាកលភាវូបនីយកម្ម។

ជាក់ស្តែង ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវ ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយ តាមមូលដ្ឋាន ការស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ និងសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាព ផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស៕


-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


