ព័ត៌មានជាតិ
កម្ពុជា រក្សាបាននូវអត្រាប្តូរប្រាក់រៀលយ៉ាងល្អប្រសើរទោះក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកល
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជារក្សាបាននូវអត្រាប្តូរប្រាក់រៀលយ៉ាងល្អប្រសើរ បើទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលយ៉ាងណាក្តី និងបានជួយរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារ អំណាចទិញរបស់ប្រាក់រៀលដល់ប្រជាជនរស់នៅតាមបណ្តាខេត្តនិងតំបន់ជនបទ។

ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី ៥ខែ មេសានៅខេត្តព្រះសីហនុ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងរយៈពេលប្រមាណ២៥ឆ្នាំកន្លងមកនេះ អត្រាប្តូរប្រាក់រៀល ដែលជារូបវត្ថុកម្ពុជាត្រូវបានរក្សាឱ្យមានស្ថិរភាពបានយ៉ាងល្អប្រសើរ ជាមួយអត្រាមធ្យម ៤.០៣៦ រៀល ក្នុងមួយដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៨មក ទោះបីជាមានការប្រែប្រួលក៏ស្ថិតក្នុងរង្វង់តែត្រឹម១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកស្រីបណ្ឌិត ជា សិរី បានបន្តថា ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែករក្សាស្ថិរភាពថ្លៃ និង ការពារ អំណាចទិញរបស់ប្រាក់រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និង ប្រជាជនរស់នៅតាមខេត្តនិងតំបន់ជនបទ ដែលមានប្រាក់ចំណូលចម្បងជាប្រាក់រៀល។
លោកស្រី ទេសាភិបាលរងបានបញ្ជាក់ថា ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អាជីវកម្ម។
លោកស្រី បណ្ឌិត ជា សិរី បានបន្តទៀតថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ប្រាក់រៀល ចរាចរណ៍បានកើនឡើង ជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦%។
ដោយឡែកសម្រាប់ខេត្ត ព្រះសីហនុ យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ដែលហៅកាត់ថាJICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រជាពលរដ្ឋចំនួន ៦៣% មានប្រាក់ចំណូលចម្បង ជាប្រាក់រៀល ស្របពេលដែល ៧០% បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការ ចំណាយប្រចាំថ្ងៃ ហើយនៅឆ្នាំ២០២២កន្លងទៅ នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ បានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៤១% នៃការបើក សាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ២៦% ធៀបកាលពីឆ្នាំ២០២១។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមទៀតថា ការកើនឡើងនេះ បានបង្ហាញឲ្យឃើញថានៅក្នុងខេត្តព្រះសីហនុកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុន៕ សំអឿន


-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


