Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង​ ៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ​គឺជា​ដំណាក់កាល​នៃ​ការ​តស៊ូ​ប្រកួតប្រជែង​នយោបាយ​យ៉ាង​តឹងតែង និង​ក្ដៅគគុក

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​) នា​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២៣ បាន​មានប្រសាសន៍ថា ទោះបី​ស្ថានការណ៍​ជា​រួមមាន​លក្ខណៈ​ល្អប្រសើរ ហើយ​ការត្រៀម​រៀបចំ​មូលដ្ឋាន គ្រឹះ​សម្រាប់​ធានា​សន្តិសុខ ត្រូវ​បាន​រៀប​ចំ​ប្រកបដោយ​ភាពម្ចាស់ការ និង​មាន​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ប៉ុន្តែ​កិច្ចដំណើរការ​នៃ​ការ រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ គឺ ជា​ដំណាក់កាល​នៃ​ការតស៊ូ​ប្រកួតប្រជែង​នយោបាយ​យ៉ាង​តឹងតែង និង​ក្ដៅគគុក​របស់​គ្រប់ គណបក្សនយោបាយ ដែល​បាន​ចូលរួម ហើយក៏​ជា​ដំណាក់​កាលដែល​ងាយ​នឹង​កើតឡើង​នូវ ទំនាស់ ឬ​បទល្មើស​ផ្សេងៗ បង្ក​ជា​ឧបសគ្គ រាំងស្ទះ ឬ​ប​ន្ទុ​ច​បង្អាក់​ដល់​កិច្ច​ដំណើការ​បោះឆ្នោត ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​រួម ស្តីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ក្នុង​យុទ្ធនា​ការការពារ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ថ្លែង​ក្នុងឱកាស​សម្ដេច​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការ​ផ្តល់នូវ​មតិ​ជា​ធាតុ​ចូល​របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជួយ​រំលឹក​ដាស់តឿន​បន្ថែម​ដល់​ប្រតិបត្តិ​ករ​របស់ យើង ទាំង​សកម្មភាព​ការងារ ទាំង​អាកប្បកិរិយា​បំពេញភារកិច្ច និង​ការប្រតិបត្តិ​ក្រមសីលធម៌ ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ពេលខាងមុខ​។ ជាមួយគ្នានេះ​ក្នុងនាម​គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត សម្ដេច​ក៏បាន​សង្កត់ធ្ងន់​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន បន្ថែម​លើ​កិច្ច​ការដែល​បាន និង​កំពុង​អនុវត្តតាម​ការ ចង្អុលបង្ហាញ នៃ​សេចក្ដីណែនាំ​រួម​ផងដែរ​។

សម្ដេច បាន​ណែនាំ​ឱ្យ​ប្រគល់​តួនាទី ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ដែលជា​គណៈ បញ្ហា​ការ​សន្តិសុខ​អចិន្ត្រៃយ៍​រាជធានី​-​ខេត្ត​សម្រាប់​ការបោះឆ្នោត ទទួលខុសត្រូវ​ដឹកនាំ​ដោយ ផ្ទាល់​ក្នុង​ការធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន និង​ធានា​ឲ្យ​បាន​ដាច់ខាត​នូវ​ស្ថិរភាព​សន្តិសុខសម្រាប់​ការបោះឆ្នោត​។ គ្រប់​ហេតុការណ៍​ទំនាស់​ផ្សេងៗ ដែល​កើតឡើង​នៅ​មូលដ្ឋាន សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ខិតខំ​ដោះស្រាយ​ពី ដើមទី ដោយ​មិនត្រូវ​ទុក​ឲ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​សង្គម និង​ក្លាយ ជា​ឧបករណ៍​នៃ​ការ​កេងចំណេញ​ផ្នែក​នយោបាយ​។ សម្ដេច បានផ្ដល់​អនុសាសន៍​ឱ្យ​លើកកម្ពស់​តួនាទី​ដឹកនាំ ដោយ​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​មធ្យោបាយ គ្រប់រូប ភាពស្រប​តាមច្បាប់ ដើម្បី​បង្ការ​ហេតុការណ៍​គ្រោះថ្នាក់​នានា ក៏ដូចជា​ការបង្ការ ទប់ស្កាត់ និង បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន រាល់​ហេតុការណ៍​គ្រោះថ្នាក់ ឬ បទល្មើស​ដែល​បានកើត​ឡើង ត្រូវខិតខំ​ដោះស្រាយ តាម​ស្វែងរក​ជនបង្ក និង​ស្រាវជ្រាវ​តាម ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​ចៀសវាង​ការ​ឆ្លៀតឱកាស​យក ហេតុការណ៍​គ្រោះថ្នាក់ ឬ​បទល្មើស​នានា បំភ្លឺ​ទៅជា​រឿង​នយោបាយ និង​ត្រូវ​ជំរុញ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នយោបាយ ដែល​នឹង​រៀបចំ​ដំណើរ​ជា​បន្តបន្ទាប់​នាពេលខាងមុខ​។​

​សម្ដេច បាន​រម្លឹក​ជាថ្មីទៀត​ឱ្យ​រៀបចំ​ក្រុម​ប្រមូល​ព័ត៌មាន និង​ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ធ្វើការ​បំភ្លឺ បកស្រាយ​ជូន​សាធារណមតិ​ជាតិ​-​អន្តរជាតិ​អំពី​ហេតុការណ៍​ពិត និង​វាយបក បន្សាប​ឥទ្ធិពល​នូវ​រាល់ ការ​ប្រឌិត បំប៉ោង​ព័ត៌មាន ឬ​បំភ្លៃ​សភាពការណ៍ លុបបំបាត់​ការ​ភាន់ច្រឡំ​នានា ឲ្យ​បាន​ទាន់ពេល វេលា​។ ជាមួយគ្នានេះ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ភ្នាក់​សន្តិសុខ​បោះឆ្នោត​ទាំងអស់ ត្រូវមាន​អ​ព្យា​ក្រឹត្យ​ភាព និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដោយ​ត្រូវ បង្កលក្ខណៈ​ងាយស្រួល និង​ផ្តល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន​ទាំង អស់ តំណាង​គណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍​ជាតិ​-​អន្ដរជាតិ និង​ប្រជាពលរដ្ឋ គ្រប់រូប ប្រកបដោយ​តម្លាភាព និង​គ្មាន​ការរើសអើង​។​

​មុននឹង​បញ្ចប់ ក្នុងនាម​គណៈ​បញ្ហា​ការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​) សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​គ្រប់​គណបក្សនយោបាយ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អង្គការ សង្គម​ស៊ីវិល​និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ សូម​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​ការបោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នាពេល​ខាង មុខ​នេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពស្ងប់ស្ងាត់ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំ​ហែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម