ព័ត៌មានជាតិ
ក្រសួងហាមលេងជះទឹក និងប៉ាតម្សៅតាមសាលារៀន ដើម្បីសុវត្ថិភាព
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្ស៉ៅនៅតាមសាលារៀនរដ្ឋ និងឯកជនក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិព្រោះល្បែងទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់ជាតិ និងមិនស័ក្តសមជាកុលបុត្រកុលធីតាខ្មែរទេ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានណែនាំថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សាបានកំពុងលេងល្បែងដែលមិនមែនជាល្បែងប្រជាប្រិយខ្មែររួមមានលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្ស៉ៅទៅលើគ្នាទៅវិញទៅមកដោយគ្មានសណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយគ្មានភាពថ្លៃថ្នូរព្រមទាំងគ្មានសុវត្ថិភាព។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីទប់ស្កាត់ និងចៀសវាងបាតុភាពកើតឡើងជាយថាហេតុព្រមទាំងធានាបាននូវភាពថ្លៃថ្នូរព្រមទាំងសុវត្ថិភាពដល់សិស្សានុសិស្សក្រសួងអប់រំយុវជន និងកីឡាសូមណែនាំដល់ស្ថានមធ្យមសិក្សាត្រូវហាមឃាត់ជាដាច់ខាតនិងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែងឬរបាំប្រជាប្រិយខ្មែរនិងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យអសុវត្តិភាពនឹងបង្កឱ្យមានគ្រោះថ្នាក់ដូចជាលេងបាញ់ទឹក ជះទឹក គក់ស្បោងទឹក លាបម្ស៉ៅដែលធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិនិងមិនស័ក្តសមជាកុលបុត្រកុលធីតាខ្មែរឡើយ។

លោករដ្ឋមន្ត្រីបានណែនាំដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាកុមារក្រុមប្រឹក្សាយុវជនត្រូវរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃតាមវេនដើម្បីជួយសម្របសម្រួលឱ្យសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយនិងមានសុវត្ថិភាព។
ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពនិងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេង និងត្រូវសហការជិតស្និតជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្សសហគមន៍អាជ្ញាធរដែនដីដើម្បីផ្ដល់ និងទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗដែលប្រព្រឹត្តដោយសិស្សានុសិស្សដើម្បីផ្ដល់ការអប់រំណែនាំ និងកែលម្អឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


