Connect with us

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ២ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មី

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ២ពាន់នាក់ ដើម្បីថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែមេសានេះថា នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ២ពាន់នាក់ ដើម្បីថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅគ្រប់ច្រកចេញ-ចូលរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់បែបនេះថា «យើងបានដាក់ចេញនូវផែនការច្បាស់លាស់ ដែលយើងនឹងប្រើប្រាស់កម្លាំងសរុបជាង ២ពាន់នាក់ ដើម្បីរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាការសម្រួលចរាចរណ៍នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ជាពិសេសច្រកចេញ-ចូលទាំងអស់ ដើម្បីបង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់អញ្ជើញទៅដើរកម្សាន្ដ នៅតាមរមណីដ្ឋាននៅតាមបណ្ដាខេត្ត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី»។

សូមជម្រាបដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយផែនការការពារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានណែនាំដល់លោក-លោកស្រីស្នងការរង និងមន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការសម្រួលចរាចរណ៍ នៅគ្រប់ច្រកចេញ-ចូលរាជធានីភ្នំពេញ និងការពារសន្តិសុខសណ្ដាប់ធ្នាប់ ​នៅតាមទីវត្តអារាម កន្លែងកំសាន្ត ជាពិសេសកម្លាំងជំនាញត្រូវតែរៀបចំកម្លាំងល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

សម្រាប់នគរបាលចរាចរណ៍ទាំងអស់ ត្រូវបង្ហាញនូវកាយវិការ ពាក្យសម្ដីឲ្យបានសមរម្យ ជាពិសេសបង្ហាញនូវទឹកមុខរីករាយ នៅពេលចុះជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងអន្តរាគមន៍ កម្លាំងអគ្គិភ័យ ត្រូវតែប្រចាំការជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឬសង្គ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានករណីអគ្គិភ័យ ឬករណីបទល្មើសផ្សេងៗ ដែលអាចកើតមានឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម