ព័ត៌មានជាតិ
ច្រកព្រំដែនប៉ោយប៉ែតកកស្ទះ ខណៈពលករខ្មែរធ្វើការនៅថៃសម្រុកចូលមកលេងស្រុកមុនចូលឆ្នាំ
ពលករខ្មែរបម្រើការងារនៅប្រទេសថៃរាប់ពាន់នាក់នៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣នេះ បានសម្រុកត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើតដែលធ្វើឱ្យកកស្ទះនៅព្រំដែន។

លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹថា ចាប់ពីខែមេសា ឆ្នាំ ២០២៣ នេះមក មានពលករខ្មែរប្រុស-ស្រី រាប់ពាន់នាក់បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃចូលមកស្រុកខ្មែរវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើត។
លោក គៀត ហ៊ុល បន្តទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ព័រ និងលិខិតឆ្លងដែនទាំងអស់គ្នា ពលករទាំងអស់នេះកំពុងអង្គុយចាំវៃប៉ាស្ព័រ និងលិខិតឆ្លងដែនដើម្បីវិលចូលមកស្រុកកំណើតវិញ។

លោកបញ្ជាក់បន្តទៀតថា ពលករខ្មែរដែលវិលត្រឡប់មកក្នុងស្រុកខ្មែរវិញពេលនេះគឺពួកគាត់មានប៉ាស្ព័រ និងបណ្ណស្នាក់នៅដែលមានសុពលភាព ២ ឆ្នាំ ទាំងអស់ និងពលករភាគច្រើននាំគ្នាធ្វើការនៅខេត្តរាក់យ៉ង និងខេត្តស្រះកែវ ប្រទេស ថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញដោយខានមិនបាន ដែលមានចំនួនពលករដែលវិលត្រឡប់មកស្រុកកំណើត វិញនោះគឺមានចំនួនជាង ៥ ពាន់ នាក់ ហើយចាប់ពីថ្ងៃទី១ ខែមេសា មកម្លេះ ការធ្វើដំណើរគឺចាប់ពីព្រឹកម៉ោង ៧ រហូតដល់ ម៉ោង ១២ យប់ ឯណោះ ទើបមានការបិទច្រកទ្វារអន្តរជាតិតែម្ដង។
ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពលរដ្ឋខ្មែរ ដែលមកពីប្រទេសថៃនោះ អាជ្ញាធរខេត្តអាជ្ញាធរក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយរយៈ ដើម្បីរង់ចាំត្រួតពិនិត្យ លើបញ្ហាសុខភាពពីសំណាក់លោកគ្រូពេទ្យសិនមិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ព្រោះខ្លាចពួកគាត់ផ្ទុក នូវមេរោគកូវីដ១៩៕


អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ថា ទោះឃ្លាតច្រើនឆ្នាំ តែក្ដីស្រលាញ់ចំពោះបុរសម្នាក់នោះនឹងមិនប្រែប្រួល