ព័ត៌មានជាតិ
បើកកិច្ចប្រជុំជាថ្មីម្តងទៀត ពាក់ព័ន្ធពិធីបុណ្យកាត់ឫសសីមាព្រះវិហារ វត្តព្រះបារមីវង្កតបុរី ក្រោមអធិបតីភាពសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត
ភ្នំពេញ ៖ ដើម្បីអោយពិធីបុណ្យកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តទៅដោយរលូន ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១១មេសានេះ ក្រោមវត្តមានលោកសេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែននឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសសីមា។

កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលំអិតទៅលើការងារសំខាន់ៗមួយចំនួន មានទាំង ការរៀបចំរោងទិសទាំង៩ ការសម្រេចយកចុងភៅរួម ការរៀបចំកន្លែងផ្ញើយានយន្តដោយមិនយកប្រាក់ ក្រុមសិល្បៈក្នុងពិធីត្រូវបានសម្រេចរៀបចំឡើងដោយខាងទូរទស្សន៍បាយ័នដែលមានទាំងល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគំតន្ត្រីជាដើម។

ចំណែកខាងទូរទស្សន៍ជាតិនឹងត្រូវឡាយផ្ទាល់ក្នុងពិធីនេះផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានសម្រេចអោយរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងលំអិតពីពិធីបុណ្យនេះផងដែរ ដើម្បីអោយប្រព័ន្ធផ្សព្វផ្សាយនានាយកទៅផ្សព្វផ្សាយអោយសាធារណៈជនបានដឹងនិងបានមកចូលរួមក្នុងពិធីបុណ្យនេះអោយបានអធិកអធម។

វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតាបិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣។ សម្រាប់ថ្ងៃ២៤មេសាសម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់ឫសសីមា៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


