ព័ត៌មានជាតិ
បណ្ដេញជនជាតិជប៉ុន ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា
ជនជាតិជប៉ុនចំនួន ១៩នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា អនុលោមតាមច្បាប់ ស្តីពី អន្តោប្រវេសន៍ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិជប៉ុនចំនួន ១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ។ ជនជាតិជប៉ុនទាំង ១៩នោះ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមជម្រាបថា ជនជាតិជប៉ុនចំនួន ១៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈ HOTLINE ជនបរទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ រួចបញ្ជូនបានទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ ស្តីពី អន្តោប្រវេសន៍។

នៅពេលទៅដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ដដែល គឺជនជាតិជប៉ុនទាំង ១៩នាក់នោះ ត្រូវបានសមត្ថកិច្ចក្រុងតូក្យូ ចាប់ខ្លួនភ្លាមៗ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ជនជាតិជប៉ុនទាំងនោះ បានឆបោកប្រាក់ប្រហែល ២៥០, ០០០យ៉េន ឬប្រហែល ១៩០០ដុល្លារអាមេរិក ពីស្រ្តីរស់នៅទីក្រុងតូក្យូម្នាក់ អាយុ ៦០ឆ្នាំ កាលពីខែមករា។ ពួកគេបានផ្ញើសារក្លែងក្លាយ ព្រមានដល់ស្ត្រីរូបនោះ ឲ្យបង់ប្រាក់សម្រាប់សេវាកម្មអនឡាញ។ ក្រុមនេះ បានធ្វើប្រតិបត្តិការចេញពីបន្ទប់សណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


