ព័ត៌មានជាតិ
ទំនប់សណ្តស្ទឹងការពារទឹកជំនន់ព្រែកត្នោតសម្រេចបានជិត៥០ភាគរយ គ្រោងរួចរាល់នៅមុនរដូវវស្សាមកដល់
ការលើកទំនប់សណ្តស្ទឹងដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។

ដើម្បីអោយការងារនេះសម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខែមេសានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត រយះពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោរួចមក លោកបានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់សណ្តស្ទឹង នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបានប្រមាណជិត៥០ភាគរយហើយនោះ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្របណ្តោយប្រវែង៦៥៤៦ម៉ែត្រ ។ ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោត ក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ ទំនប់នេះ បានបើកការដ្ឋានកាលពីដើមខែមីនា ឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ។ ការដ្ឋាននេះសម្រេចលើការចាក់ដីលើកជាទំនប់បានប្រមាណ៣០០០ម៉ែត្រ ស្មើនឹង៤៥%។

លោក ឃួង ស្រេង បានប្រសាសន៍លើកឡើងថា គម្រោងលើកជាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបាន ហើយប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


