ព័ត៌មានជាតិ
កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីលើការរាំម៉ាឌីហ្សូន ដែលមានចំនួនអ្នកចូលរួមរាំច្រើនជាងគេ
កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ ដោយកម្ពុជាត្រូវបានកត់ត្រាជាផ្លូវការសារថ្មីចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ កាលពីព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត។

កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ក្នុងចំនួន ២,០១៥នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា គោលបំណង នៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន“។
លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ សាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយ បន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


