ព័ត៌មានជាតិ
នៅចាំទេ! តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកអ្វីខ្លះ?
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក ដូចជា នំអន្សមយក្ស រាំម៉ាឌីហ្សូន ចាប៉ីដងវែងយក្ស និងការបត់បេះដូងក្រដាសច្រើនជាងគេនៅលើពិភពលោក។

១.នំអន្សមយក្ស
នំអន្សមយក្ស ដែលធ្វើឡើងដើម្បីអបអរព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ បានបំបែកឯតទគ្គកម្ម “នំអន្សមធំជាងគេលើពិភពលោក”។ ក្រុមការងារកំណត់ត្រាពិភពលោក បានចុះឈ្មោះនំអន្សមយក្សកម្ពុជា ចូលក្នុងបញ្ជី Guinness World Records កាលរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ នំអន្សមយក្សទម្ងន់ជាង ៤តោន (៤,០៤០គីឡូក្រាម) ដែលមានមុខកាត់ ១ម៉ែត្រ និងបណ្តោយ៥ម៉ែត្រ ចម្អិនដោយក្រុមការងារសមាគមចុងភៅកម្ពុជា ក្រោមការផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមែ ដែលពិធីនេះ រៀបចំធ្វើនៅមុខទីលានជល់ដំរី ខេត្តសៀមរាប។

២. រាំម៉ាឌីហ្សូន
នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ ដដែល កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guinness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ ដែលធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៥។ ក្នុងឆ្នាំ ២០២៣ កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីម្តងទៀត ដែលមានអ្នកចូលរួមរាំឌីហ្សូនច្រើនជាងគេ ដោយជោគជ័យ ខណៈមានចំនួនអ្នកចូលរួមរាំសរុបចំនួន ៤ ៩៩៩ នាក់ នៅម៉ោង ១០៖៣៦នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។

៣. ការបត់បេះដូងក្រដាស
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ កម្ពុជាក៏បានបំបែកឯតទគ្គកម្ម «ការបត់បេះដូងក្រដាស់ច្រើនជាងគេនៅលើពិភពលោក» ជាផ្លូវការ ដែលមានចំនួនរហូតដល់ ៣ ៩១៧ ៨០៥ បេះដូង ដែលត្រូវបានពិនិត្យ និងវាយតម្លៃដោយស្ថាប័ន Guinness World Records កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមការអបអរសាទរពីគ្រប់ទិសទី៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


