ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់
គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងខេត្តកំពង់ធំបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់ធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេស។

នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងនៅថ្ងៃទី ២២ ខែមេសាឆ្នាំ២០២៣ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានស្វាគមន៍ចំពោះសមាជិកថ្មីចំនួន ៨១០ នាក់ និងបានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង ៨១០ នាក់ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។
ជាងនេះទៀតការចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជននាពេលនេះគឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការជឿជាក់និង ការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍប្រទេស។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាទទួលស្វាគមន៍គ្រប់ពេលវេលាហើយក៏មិនប្រកាន់ពីនិន្នាការអ្វីទាំងអស់ចំពោះបងប្អូនណាដែលស្ម័គ្រចិត្តដោយស្មោះចូលមករស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានបន្តទៀតថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្ដេចលោកតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះនៅពេលប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ឬរត់ចោលប្រជាជនយើងនោះឡើយ។ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាមួយប្រជាជនកម្ពុជាជានិច្ច ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាជាបន្តទៀតដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និង ការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។

លោក ថា យ៉ាវ បានបន្ថែមទៀតថាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិវិញក៏មានស្ថិរភាពនយោបាយល្អ ក្នុងនោះថែមទាំងថែរក្សាយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យហើយក៏កំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ៕


អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


