ព័ត៌មានជាតិ
“ការលាងឈាម” ជាដំណាក់កាលចុងក្រោយនៃជីវិត?
ការលាងឈាម មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតយើងទេ វាគ្រាន់តែជាការផ្តល់ថ្នាំថ្មីមួយទៀត សម្រាប់បញ្ចុះជាតិពុល សម្រាប់សម្អាតឈាម ដើម្បីស្តារសុខភាពអ្នកជំងឺមកវិញ ប៉ុណ្ណោះ។ ហេតុនេះ គប្បីកុំគេចវេសពី ការលាងឈាម ព្រោះបើមិនទទួលការព្យាបាលនេះទេ នឹងធ្វើឲ្យស្ថានភាពសុខភាពកាន់តែគ្រោះថ្នាក់។ នេះជាបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ការលាងឈាម គឺបែកចែកជា ២ករណី ដោយករណីទី១ អនុវត្តការ ព្យាបាលនេះ ទៅលើអ្នកដែលមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម ដោយសារតែតម្រងនោមរបស់អ្នកជំងឺទាំងនេះខ្សោយខ្លាំង ឬខូច ជាហេតុតម្រូវឲ្យមានការលាងឈាមជាប្រចាំ និងទៀតទាត់។
ដោយឡែក ចំពោះករណីទី២វិញ គឺធ្វើឡើងសម្រាប់អ្នកជំងឺដែលមានស្ថានភាពសង្គ្រោះបន្ទាន់។ វេជ្ជបណ្ឌិតឯកទេស រូបនេះ ពន្យល់ថា ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងសង្គ្រោះបន្ទាន់ អាចនឹងកើតមានបញ្ហាគាំង ឬផ្អាកដំណើរការ តម្រងនោមមួយរយៈ។ ហេតុនេះ ការជួយដោយវិធីលាងឈាមនេះ នឹងធ្វើឡើងត្រឹមតែក្នុងស្ថានភាពខ្លីមួយប៉ុណ្ណោះ រហូតដល់ស្ថានភាពតម្រងនោមអ្នកជំងឺត្រឡប់មកជាប្រក្រតីវិញ។

តាមការគូសបញ្ជាក់ ជាទូទៅ អ្នកជំងឺដែលត្រូវព្យាបាលដល់ដំណាក់កាលនេះ បើតាមបច្ចេកទេស គឺត្រូវលាងឈាម ២-៣ដង ក្នុង១សប្តាហ៍ ជាទៀងទាត់។ លោកវេជ្ជបណ្ឌិតបន្ថែមថា ចំពោះការលាងឈាម ក្នុង១ដង គឺត្រូវប្រើពេល ៤ម៉ោង។ លើសពីនេះ អ្នកដែលមានជំងឺលាងឈាម គឺតម្រូវឲ្យតមទទួលទានប្រៃនិងត្រូវប្រយ័ត្នខ្ពស់ ចំពោះអាហារដែលមានសារជាតិបូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើនគឺសម្បូរនៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង។ លោកវេជ្ជបណ្ឌិតថា បើកាលណាអ្នកជំងឺទទួលទានសារជាតិបូតាស្យូមនេះច្រើន នឹងបង្កឲ្យគ្រោះថ្នាក់។
ជាសំណូមពរដល់អ្នកជំងឺ ដែលឈាមដល់ដំណាក់នៃការព្យាបាលដោយការលាងឈាម លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ណែនាំអ្នកជំងឺ ដែលកំពុងស្ថិតក្នុងស្ថានភាពមួយនេះ គប្បីកុំយល់ថាជាដំណាក់កាលចុងក្រោយ គ្មានសង្ឃឹម ហើយគេចវេសពីការព្យាបាល ព្រោះវានឹងធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


