Connect with us

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មខេត្តស្វាយរៀង ណែនាំពីការចាប់លេខរៀង​បេក្ខជនឈរឈ្មោះបោះឆ្នោត

បានផុស

នៅ

ស្វាយរៀង៖ នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានរៀបចំធ្វើកិច្ចប្រជុំណែនាំស្ដីពីការចាប់លេខរៀង​ឈរឈ្មោះ​បោះឆ្នោត សភាពាណិជ្ជកម្មខេត្តស្វាយរៀងអាណត្តិទី២ លើកទី១ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ និង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ឆកវណ្ណរ៉ុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការ​ទំនាក់​ទំនង​វិស័យពាណិជ្ជកម្មរវាង ការផលិតនាំចេញ-នាំចូល របស់រដ្ឋជាមួយវិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិឲ្យមានភាពរីកចម្រើនដូចប្រទេស ដទៃទៀតនៅលើពិភពលោក។ ដោយឡែកខេត្តស្វាយរៀង ក៏បានបង្កើត​សភាពាណិជ្ជកម្មខេត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ សេវាករ ជាច្រើននៅក្នុង​ខេត្តផងដែរ។

លោក សុខារ៉ាម អភិបាលរងខេត្តស្វាយរៀង បានថ្លែងកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ដែលរយៈពេលកន្លងមកបានធ្វើកិច្ចសហការគ្នាយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ចក្នុងការរៀបចំនីតិវិធី​គ្រប់គ្រងវិស័យពាណិជ្ជកម្ម ពិសេសសភាពាណិជ្ជកម្មខេត្ត ដើម្បីឲ្យក្រុមហ៊ុន និងអ្នកធ្វើពាណិជ្ជកម្ម ផ្នែកសេវាកម្ម អាជីវ​កម្មនានា បានដំណើរការយ៉ាងរលូនតាមច្បាប់របស់ក្រសួងពាណិជ្ជកម្ម។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដោយសារប្រទេសមានសុខសន្តិភាព មានការគ្រប់គ្រងល្អទើបវិស័យពាណិជ្ជកម្ម ទាំងរដ្ឋ និងឯកជនមានភាពរីកចម្រើន និងអ្នកវិនិយោគិនចូលមកបោះទុនវិនិយោគ បង្កើតរោងចក្រសហគ្រាស នាំមក​នូវប្រាក់​ចំណូល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំផ្ដាំផ្ញើដល់ម្ចាស់ ឬតំណាងក្រុមហ៊ុន តំណាងពាណិជ្ជកម្ម អាជីវករ សេវាករនានា ត្រូវអនុវត្តតាមនីតិវិធីឲ្យបានត្រឹមត្រូវ តាមដំណាក់​កាលនីមួយៗ ដែលក្នុងនោះ រួមមាន ការចប់លេខរៀងរបស់បេក្ខជនសភាពាណិជ្ជកម្ម ការឃោសនា ដើម្បីស្វែង​រកអ្នកគាំទ្រនិងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ឬបេក្ខជននៅក្នុងសភាពាណិជ្ជកម្មខេត្តផងដែរ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម