ព័ត៌មានជាតិ
ខួប ៧០ឆ្នាំការទូតកម្ពុជា-ជប៉ុន គ្រោងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន
ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈបង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ។ ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុននេះ បានបង្ហាញឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយ លោក ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ក្នុងឱកាសនោះ បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួបទី៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ ដ៏ធំមួយដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ចំពោះការស្នើសុំសហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ ខួបទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំនេះ លោក ឃួង ស្រេង សូមឱ្យប្រធានសមាគម ទាក់ទងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរ និងប្រជាពលរដ្ឋជប៉ុនដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ឃួង ស្រេង បានស្នើសុំឱ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមជូនរដ្ឋបាលរាជធានីភ្នំពេញ ពិសេស រថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យនៅអគារខ្ពស់ ដោយសារថារាជធានីភ្នំពេញសព្វថ្ងៃមានអាគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យឱ្យបានល្អបន្ថែមទៀត ស្របទៅតាមការរីកចម្រើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក ហ៊ូមីអាគិ តាកាហាស្ស៊ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានសមាគមកម្ពុជា-ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ លោក កូជី កាន់សាគិ បានចូលជួបជាមួយលោកអភិបាលរាជធានី ហើយបានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនាជាសួនមិត្តភាពកម្ពុជា-ជប៉ុន។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព លោកអភិបាលរាជធានី។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ឃួង ស្រេង បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះពីកូនប្រុសរបស់លោក តាមរយៈអ៊ីម៉ែល៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


