ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ម្លប់សន្តិភាព បានផ្ដល់ភាពសុខសាន្តរហូតបង្កើតនូវព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជា ទន្ទឹងរង់ចាំជាង ៦៤ ឆ្នាំ មកហើយ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា បានប្រែក្លាយប្រទេសដែលរ៉ាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ក្រោមម្លប់ នៃសុខសន្តិភាព។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន ២.០០០ នាក់ នាឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ នេះ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ស្វាយរៀង កាលពីព្រឹកថ្ងៃសៅរ៍ ១០ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣។

សម្ដេច បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសដល់កម្មករ កម្មការិនី បម្រើនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមក្នុងព្រឹកនេះ។

សម្ដេច បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសដែលរ៉ាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានអនុញ្ញាតឲ្យកម្ពុជា អាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ក្រោមម្លប់ នៃសុខសន្តិភាព។

សម្ដេច ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវ ៖
១.ចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកការអភិវឌ្ឍជាតិ។
២.និយោជក ត្រូវគោរពច្បាប់ការងារ គោរពពេលវេលា ចំណែកឯនិយោជិត មិនត្រូវបង្កបញ្ហានៅក្នុងរោងចក្រនោះទេ។
៣.សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតទាំងអស់ ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍ។
សម្រាប់អ្នកចូលរួមចំនួន ២.០០០ នាក់ ក្នុងម្នាក់ៗ ទទួលបាន សារុង ១ និងថវិកា ៤ ម៉ឺនរៀល៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


