Connect with us

ព័ត៌មានជាតិ

សម្តេចម៉ែន សំអន៖ បង្កើនចំណេះវិជ្ជា បង្កើនសមត្ថភាព ជាការរួមចំណែក​ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ

បានផុស

នៅ

ភ្នំពេញ៖ សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបង្កើនចំណេះវិជ្ជាបង្កើនសមត្ថភាព ពិតជាបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេច ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ២ នៅវិមាន ៧មករា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានមានប្រសាសន៍ថា ការអប់រំនយោបាយដល់មន្ត្រី និងយុវជនគណបក្ស គឺជាផ្នែកមួយនៃការងារសតិ​អារម្មណ៍របស់គណបក្ស ដែលមានគោលដៅបម្រើឲ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ពិសេស មន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាឲ្យបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ។

សម្តេចបានបន្តទៀតថា ការបង្កើតចំណេះ នៅតែជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដែលទាមទារឲ្យមានការ​រៀនសូត្រជាប់ជាប្រចាំ និងតាមគ្រប់រូបភាព ដើម្បីបង្កើនសមត្ថភាពឥតឈប់ឈរ លើគ្រប់ផ្នែក ក្នុងនោះក៏ត្រូវយក​ចិត្តទុក្ខដាក់ដល់ការៀនសូត្រពីក្នុងចលនាមហាជន ដែលជាថ្នាលមួយដ៏មានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាល​បមន្ត្រីគណបក្ស ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចសង្ឃឹមយ៉ាងម៉ុតមាំថា សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលក្នុងកម្រិត ២ ជំនាន់ទី ២ នេះ នឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ការយល់ដឹងរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែក ក្នុងការពង្រឹង ពង្រីកប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្ស ព្រមទាំងធានាបាននូវភាពជាអ្នកបន្តវេនរបស់មន្ត្រីគណបក្ស៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២០ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម