Connect with us

ព័ត៌មានជាតិ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ឯក សរ ម៉ឺន

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ ១៩៧៨ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្ដមសេនីយ៍​ឯក សរ ម៉ឺន នៅ​បុរី​ប៉េង​ហួត បឹង​ស្នោ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ១ រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ឯក សរ ម៉ឺន សកលវិទ្យាធិការ​រង សាកលវិទ្យាល័យ​ការពារ​ជាតិ និង​ជា​សមាជិក នៃ “​យ​.​ជ​.​ប​.​ទ​.” បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២៣ ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៧៥ ឆ្នាំ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ក្រុម​គ្រួសារ​សព ចំពោះ​មរណភាព លោក​នាយ​ឧត្ដមសេនីយ៍​ឯក សរ ម៉ឺន ដោយ​ក្តី​សោកសង្រេង និង​អាឡោះអាល័យ ជាទីបំផុត។

ក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ នៃ​សព និង​បាន​នាំ​យក​ថវិកា​មូលនិធិ​តេ​ជោ ១២៥ ចំនួន ២០ លាន​រៀល ចូល​បុណ្យ​ផង​ដែរ។

សូម​រំលឹក​ផង​ដែរ​ថា មូលនិធិ​តេ​ជោ ១២៥ ត្រូវ​បាន​បង្កើត​ឡើង​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​កិត្តិយស “​យ​.​ជ​.​ប​.​ទ​.” ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ជីវភាព​រស់នៅ​របស់​យុទ្ធ​មិត្ត ពិសេស​អ្នក​ដែល​មាន​ជីវភាព​ទន់ខ្សោយ ជួប​ទុក្ខ​លំបាក៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម