ព័ត៌មានជាតិ
ភ្លៀងខ្យល់កន្ត្រាក់បោកបក់ ខូចខាតផ្ទះ ៦៧ ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅស្រុកកំពង់លែង និងស្រុកជលគិរី
កាលពីល្ងាចថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ ភ្លៀង និងខ្យល់កន្ត្រាក់ បានបោកបក់បណ្ដាលឲ្យផ្ទះចំនួន ៦៧ ខ្នង រងការខូចខាត និងមនុស្សម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅក្នុងស្រុកកំពង់លែង និងស្រុកជលគិរី។

ហេតុការណ៍ខាងលើនេះ បើតាមអាជ្ញាធរឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ ភ្លៀង និងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងមកលើឃុំផ្លូវទូក បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦៧ ខ្នង រងការខូចខាត។ ក្នុងនោះរលំដួលទាំងស្រុងចំនួន ៥ ខ្នង របើកដំបូលទាំងស្រុង ១៩ ខ្នង និងរបើកដំបូលមួយចំហៀង ចំនួន ៤៣ ខ្នង។

ដោយឡែកអាជ្ញាធរស្រុកជលគីរី បានឲ្យដឹងថា កាលពីវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ០៨ ខែឧសភានេះ មានករណីរន្ទះបាញ់ស្លាប់បុរសម្នាក់ឈ្មោះ ឌុល វណ្ណះ អាយុ ៤២ ឆ្នាំ នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជល់គីរី ខណៈជនរងគ្រោះទៅមើលទឹកស្រែប្រាំង។

មន្ត្រីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ខែឧសភានេះ បានឲ្យដឹងថា ជនរងគ្រោះទាំង ៦៨ គ្រួសារខាងលើ សាខាកាកបាទក្រហមស្រុក-ខេត្ត នឹងចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហម ផ្ដល់ជូនពួកគាត់ថ្ងៃនេះ ឬថ្ងៃស្អែក៕
អត្ថបទ ៖ ឈៀង ថារិទ្ធ



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


