ព័ត៌មានជាតិ
ប្រធានក្រុមថា កីឡាករបាល់ទះកម្ពុជា ធ្លាប់តែគេចង់ជួប ឥលូវបែរជាចង់ជៀស
ក្នុងតំបន់អាស៊ាន គេតែងតែមើលងាយបាល់ទះកម្ពុជា ថាអន់ខ្សោយ ហើយអំឡុងឆ្នាំ២០១៥ ២០១៧ និង២០១៩ ឲ្យតែមានការប្រកួត គេតែងតែចង់ប៉ះជាមួយក្រុមកម្ពុជាហើយ ប៉ុន្តែសម្រាប់សម័យបច្ចុប្បន្នវិញ នៅពេលដែលគេលឺថា កម្ពុជា គឺគេចង់ជៀស ព្រោះថាការប្រកួតក្នុងព្រឹត្តការណ៍កីឡាស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកនេះ ធ្វើឲ្យប្រទេសដទៃទទួលស្គាល់ថា កីឡាករក្រុមបាល់ទះកម្ពុជា ពិតជាខ្លាំង រហូតមានការទាក់ទងចង់បានកីឡាករ។ នេះបើតាមការឲ្យដឹងពីប្រធានក្រុមបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ។

ក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងការប្រកួតជាមួយនឹងក្រុមកីឡាបាល់ទះឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៨ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅវគ្គផ្តាច់ព្រ័ត្ររួចមក បើទោះបីជាចាញ់ តែក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា បានធ្វើឲ្យដៃគូញញើត និងប្រទេសដទៃបានដឹងថាកម្ពុជាខ្លាំង។ បើតាមការបង្ហើបឲ្យដឹង ពីប្រធានក្រុម បន្ទាប់ពីចប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះរួចមក កីឡាករកម្ពុជា មិនត្រឹមធ្វើឲ្យប្រទេសក្នុងតំបន់ អាស៊ានបានដឹងការវិត្តន៍របស់បាល់ទះកម្ពុជាប៉ុនណោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍ និងចង់បានកីឡាករកម្ពុជា ចូលរួមក្នុងក្លឹបបាល់ទះរបស់ប្រទេសដទៃទៀតផង។ ប្រធានក្រុមរូបនេះថា អាចនឹងក្រោយចប់ស៊ីហ្គេម កីឡារករយើងនឹងមានតម្លៃខ្លួនទៅលេងនៅក្រៅប្រទេស ដូចជាថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី ។
ជុំវិញការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ កីឡាករ សួន ចាន់ណារ៉ូ បានលើកឡើងថា សម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលកម្ពុជាប៉ះជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី គឺកីឡាករកម្ពុជា មិនអាចធ្វើឲ្យល្អបំផុតបាន ដោយសារតែក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទើបតែបញ្ចប់ការប្រកួតជានឹងក្រុមថៃ ៥សិត ហើយក៏ត្រូវប៉ះជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃបន្ទាប់។

ទោះជាយ៉ាងណា ប្រធានក្រុមរូបនេះអះអាងថា ទោះបីជាលទ្ធផលចាញ់ តែបាល់ទះកម្ពុជាកាន់តែវិវត្តន៍ខ្លួនឈានដល់ កម្រិតខ្លាំង ហើយសមត្ថភាពនៃការលេងរបស់កីឡាករកម្ពុជានៅលើកនេះ ពិតជាល្អបំផុត។
គួររម្លឹកថា មុននឹងប៉ះគ្នារវាងក្រុមកីឡាបាល់ទះកម្ពុជា-ឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាបាល់ទះកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះថៃ ក្នុងលទ្ធផល ៣សិត ទល់២សិត ឯឥណ្ឌូនេស៊ី បានយកឈ្នះលើក្រុមបាល់ទះវៀតណាម ក្នុងលទ្ធផល ៣សិត ទល់នឹង ០៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


