ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្តល់ទស្សនាទាន ៧ចំណុច ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា
(ស្វាយរៀង) ៖ សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើក ទី៣០ កាលពីទី១១ ខែឧសភា ឆ្នាំ២០២៣។

សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើក ទី៣០ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។

សម្តេច ម៉ែន សំអន បានផ្ដល់ទស្សនទានដើម្បីចូលរួមចំណែកក្នុងការ ពង្រឹងវិស័យព្រះពុទ្ធសាសនា រួមមាន ៖
១- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលពាក់ព័ន្ធ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូរផង់ដែលជាសាសនារបស់រដ្ឋ។
២- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរទ្បើងតាមព្រះវិន័យ និងតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាពក្នុងស្ថាប័នព្រះពុទ្ធសាសនា។
៣- មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្កលក្ខណៈឲ្យមានការគោរពច្បាប់ចរាចរ តាមរយៈការបញ្រ្ជាបព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងការសម្តែងធម្មទេសនា ការអប់រំតាមសាលារៀន និងធ្វើកម្មវិធីអប់រំតាមសហគមន៍។
៤- មន្ទីរធម្មការនិងសាសនា និងសាលាគណខេត្ត ត្រូវបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃពុទ្ធសាសនា ក្នុងនោះសាលាពុទ្ធិកបឋមសិក្សា ត្រូវធ្វើកម្រងតាមមូលដ្ឋានឲ្យបានលឿន និងកែទម្រង់មុខវិជ្ជាសិក្សាមួយចំនួន។ ដោយឡែកពុទ្ធិកឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់លើការបង្កើនបរិមាណ និងគុណភាពសិក្សាសមណៈសិស្សបន្ថែមទៀត។
៥- សូមមន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ សូមយកចិត្តទុកដាក់ជំរុញដល់ភិក្ខុ សាមណេរក្រោម ឱវាទរបស់ខ្លួន សិក្សារៀនសូត្រធម៌វិន័យឲ្យបានស៊ីជម្រៅ និងអនុវត្តវិន័យសីលធម៌នោះឲ្យបានតឹងរ៉ឹង ព្រមទាំងបង្កើតកម្មវិធីបដិបត្តិសមថ-កម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំចិត្តជាសំខាន់ផង និងប្រតិបត្តិឱ្យសមជាបុញ្ញខេត្ត សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទជិតឆ្ងាយផង។
៦- សូមមន្ទីរធម្មការនិងសាសនា មន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ សូមបន្តពង្រឹងរចនាសម្ព័ន្ធសង្ឃថ្នាក់មូលដ្ឋានឲ្យបានគ្រប់វត្ត និងបន្តបង្កើតសង្ឃាភិបាល សំដៅបណ្តុះបណ្តាលមន្រ្តីសង្ឃ ឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ។
៧- សូមព្រះចៅអធិការវត្ត បន្តយកចិត្តទុកដាក់រៀបចំវត្តអារាមឲ្យបានសក្តិសមជាអារាមគួរជាទីជ្រះថ្លា ជាទីគោរពបូជា ជាទីបដិបត្តិធម៌វិន័យ ជាទីអប់រំសីលធម៌ និងជាទីរមណីយដ្ឋានទេសចរណ៍បែបសាសនា ដោយក្នុងនោះរៀបចំឲ្យមានអនាម័យខ្ពស់ ការពារធម្មជាតិ អភិរក្ស-សំណង់បុរាណ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ទេស-ចរណ៍និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា៕
ដោយ:ភក្ដី

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


