ព័ត៌មានជាតិ
ខេត្តកែបមានកន្លែងទេសចរណ៍ពិសេសមួយគឺបន្ទាយប្រណាំងសេះ មានលើកដំបូងនៅកម្ពុជា
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានអះអាងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងខិតខំជំរុញការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យបន្ទាយប្រណាំងសេះដែលស្ថិតនៅក្នុងភូមិសាស្រ្តភ្នំវល្លិក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀតដល់ភ្ញៀវទេសចរ។

នៅក្នុងសន្និសីទ «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកែប» លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា អ្វីដែលខេត្តកែបមានលក្ខណៈពិសេសខ្លាំងហើយរាជធានី-ខេត្តដទៃមួយចំនួនមិនអាចមានដូចនោះគឺនៅក្នុងខេត្តកែបមានបន្ទាយប្រណាំងសេះ ការបង្កាត់ពូជគោរ៉ាម៉ាន់ ព្រមទាំងមានសេះប្រណាំងនៅភ្នំវល្លិ។ មិនតែប៉ុណ្ណោះ នៅក្នុងភូមិសាស្រ្តតំបន់ប្រណាំងសេះក៏មានការចិញ្ចឹមគោបង្កាត់ពូជរ៉ាម៉ាន់ ដែលអាចលក់ចេញបានក្នុងមួយក្បាលតម្លៃដល់ ១០ម៉ឺនដុល្លារ។
ត្រង់ចំណុចនេះ លោកអភិបាលខេត្តបានបន្តថា «អ្វីដែលជាយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត គឺធ្វើយ៉ាងណារុញច្រានវិស័យទេសចរណ៍ឱ្យទៅដល់តំបន់ដែលធ្លាប់មានសង្គ្រាមដូចជានៅតំបន់ភ្នំវល្លិនេះតែម្តង»។
លោក សោម ពិសិដ្ឋ បានលើកឡើងថា បច្ចុប្បន្នតំបន់ប្រណាំងសេះភ្នំវល្លិមានការតភ្ជាប់បណ្ដាញផ្លូវធំៗ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តន៍ដោយរដ្ឋបាលខេត្តកំពតតភ្ជាប់មកក្នុងភូមិសាស្ត្រខេត្តកែប។


គួរបញ្ជាក់ផងថា ក្រៅតែពីតំបន់ប្រណាំងសេះតំបន់ភ្នំវល្លិ បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាហូរហែមកហើយ។ លើសពីនេះទៀត គឺផ្នួររបស់ជនបរទេសទាំង ៣ ដែលមានជនជាតិបារាំង អង់គ្លេស និងអូស្រ្តាលី ដែលស្ថិតនៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ ព្រមទាំងចម្ការម្រេច ចម្ការទុរេន និងចម្ការស្វាយ ក៏បានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាទេសភាពដ៏ស្រស់ត្រកាលយ៉ាងច្រើនកុះករផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល