ព័ត៌មានជាតិ
ផ្សារក្តាមខេត្តកែប ទទួលបានការសម្រេចវិនិយោគ អភិវឌ្ឍកែប្រែមុខមាត់ថ្មីឡើងវិញ
ផ្សារក្តាមនៅខេត្តកែប បានទទួលបានការសម្រេចពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍដើម្បីកែប្រែសោភណភាពថ្មីឡើងវិញ។
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់បន្ថែមពីគម្រោងអភិវឌ្ឍផ្សារក្តាមនៅខេត្តកែប ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីបើកការដ្ឋានសាងសង់ឆ្នេរតេជោសន្តិភាពខេត្តកែបកាលពីសប្តាហ៍មុននេះ។

ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អភិបាលខេត្តកែបបានបញ្ជាក់ថា គម្រោងនេះបានទទួលការអនុម័តរួចរាល់ពីរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិដល់វិស័យឯកជន ដើម្បីរៀបចំកែប្រែមុខមាត់ផ្សារក្ដាមឲ្យមានសោភ័ណភាពស្រស់ស្អាត សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថានល្អ។
«បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំផែនការមេ និងរៀបចំទីតាំង នៅសល់តែកិច្ចការមួយចំនួនតូចទៀតដែលនឹងបញ្ចប់នៅពេលខាងមុខ ខណៈអាជ្ញាធរខេត្តកំពុងជំរុញឲ្យវិនិយោគិនឲ្យអនុវត្តទៅតាមផែនការ»។ នេះបើតាមលោក សោម ពិសិដ្ឋ។
អភិបាលខេត្តបានបន្តទៀតថា គម្រោងអភិវឌ្ឍផ្សារក្តាម ក៏ដើរទន្ទឹមគ្នាគម្រោងអភិវឌ្ឍឆ្នេរតេជោសន្តិភាពកែប ដែលបានបើកការដ្ឋានសាងសង់ហើយគ្រោងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀតនេះ។
ខេត្តកែបត្រូវបានរដ្ឋាភិបាល បានដាក់ចេញផែនការអភិវឌ្ឍជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ ខណៈខេត្តដែលមានឆ្នេរសមុទ្រប្រវែង ២៧ គីឡូម៉ែត្រ រដ្ឋាភិបាលក៏កំពុងអភិវឌ្ឍឆ្នេរប្រណិតកម្រិតខ្ពស់ថ្មីមានប្រវែង ២៧០០ ម៉ែត្រ ដើម្បីកែប្រែមុខមាត់ខេត្តជាប់សមុទ្រនេះ ជាគោលដៅទាក់ទាញទេសចរមកកម្សាន្តបន្ថែមទៀត៕
បន្តចុចអាន៖ ត្រឹមឆ្នាំ ២០២២ អត្រាភាពក្រីក្រពលរដ្ឋខេត្តកែបមានត្រឹម ២.៦១ ភាគរយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


