ព័ត៌មានជាតិ
កីឡាករកម្ពុជារកបានមេដាយមាស ប្រាក់ និងសំរិទ្ធ ៦គ្រឿង ក្នុងការប្រកួតទូកនៅខេត្តកំពត
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅខេត្តកំពត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតកីឡាទូកនាគ និងទូកផ្កាចារ៍ដែលមានក្រុមកីឡាករបានមកចូលរួមមានចំនួន៩ ប្រទេស(អវត្តមានឡាវ)បានបញ្ចប់លើវិញ្ញាសារចំនួន៤ក្នុងរយៈចម្ងាយ៥០០ម៉ែត្រ។

ហើយនៅក្នុងថ្ងៃទី២នេះដែរ ក្រុមកីឡាករទូកកម្ពុជារកមេដាយបានចំនួន២គ្រឿង (មាស១និងសំរិទ្ធ១)បន្ថែមទៀតធ្វើឲ្យក្រុមកីឡាករទូកកម្ពុជាទទួលបានមេដាយសរុបចំនួន៦គ្រឿងមានមេដាយមាស១ និងមេដាយប្រាក់២ និងមេដាយសំរិទ្ធ៣គ្រឿង។ ការប្រកួតកីឡាទូក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលរៀបចំធ្វើឡើង នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ក្នុងរយៈពេល ២ថ្ងៃនេះ ក្រុមកីឡាករកម្ពុជាទទួលបានមេដាយចំនួន ៦គ្រឿង ក្នុងនោះមានមាស១ ប្រាក់២ និងសំរិទ្ធ ៣គ្រឿង។

លទ្ធផលនៃការប្រកួតកីឡាទូកលើ ៤វិញ្ញាសារ ចម្ងាយ ៥០០ម៉ែត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ រូមមាន៖ វិញ្ញាសារ ទី១.ទូកបុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ ថៃទទួលបានចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ ទី២. ទូកបុរស ១២នាក់ Open ក្រុមកីឡករឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, ថៃទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី៣ ទូកបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ ក្រុមកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, ថៃទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាសាទី៤. ទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ម៉ីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ។

ដោយឡែកសម្រាប់ថ្ងៃស្អែក មិនមានការប្រកួតទេ (ក្រុមកីឡាករសម្រាក) ខណៈដែល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតទូកនឹងធ្វើឡើងលើ៤វិញ្ញាសារ ក្នុងរយៈចម្ងាយ ៨០០ម៉ែត្រមាន៖ ១.ទូកបុរស ១២នាក់ អាយុក្រោម២៤ឆ្នាំ, ២.ទូកបុរស ១២នាក់ Open , ៣.ទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង ៤.ទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ