លួច​ថត​ពេល​ដេក​ជា​មួយ​គ្នា ហើយ​គំរាម​នា​រីជា​ស​ង្សា​ នឹងបង្ហោះលើហ្វេសប៊ុក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លួច​ថត​ពេល​ដេក​ជា​មួយ​គ្នា ហើយ​គំរាម​នា​រីជា​ស​ង្សា​ នឹងបង្ហោះលើហ្វេសប៊ុក​

Published

on

បុរស​ម្នា​ក់​ត្រូវ​ន​គរបា​ល​ខណ្ឌដង្កោ ធ្វើ​ការឃាត់ខ្លួន​ ក្រោ​យទ​ទួលពាក្យបណ្ដឹងពីនារីរងគ្រោះ​ជា​សង្សារ ​​បន្ទាប់ពី​បាន​ផ្ញើ​សារ​សំឡេង​តាម​ទូរស័ព្ទ(messenger) គំរាម​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូបភា​ព​អាសអាភាស​ពេលដេក​ជាមួយគ្នា។​

​ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង១៣​និង៣០​នាទី ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២១ នៅ​​កន្លែង​លាង​ម៉ូតូមួយកន្លែង ក្នុង​ភូមិខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

​លោ​កវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បា​ន​ឲ្យ​ដឹង​ថា យោ​ង​តា​ម​ពាក្យបណ្ដឹង​របស់​នារីរងគ្រោះ កាល​ពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ជនសង្ស័យបានផ្ញើរសារតាម​ទូរស័ព្ទ​គំរាម​នារីរង​គ្រោះថា នឹងបង្ហោះរូបភា​ពអាសអាភាសដែលដេកជាមួយគ្នាកាលពីអំឡុងចុងឆ្នាំ២០២០ និងគំរាមសម្លាប់ទៀតផង ព្រោះខឹងនារីរងគ្រោះដើរលេង​ជាមួយជាមួយអ្នកថ្មីនៅភ្នំតាម៉ៅខេត្តតាកែវ ។​

លោក​អធិការ​បា​នប​ន្ថែ​ម​ថាកាលពី​ពា​ក់កណ្តាលខែធ្នូឆ្នាំ២០២០ជន​រង​គ្រោះ​ធ្លាប់ត្រូវបានជន​សង្ស័យ​​នាំ​ទៅលេង​ផ្ទះនៅ​ខេត្ត​កំពង់ចាម ហើយ​ជនសង្ស័យ​បានធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច ១លើក និង​លួច​ថ​តរូប​ភា​ពតា​ម​ទូរ​ស័ព្ទ​​ទៀតផង ហើ​យគំរាមជនរង​គ្រោះថា បើ​ហ៊ានប្តឹង ឬ​ទៅ​ប្រាប់​អ្នកដទៃ គេ​នឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឲ្យផ្អើល​តែម្តង។ដោយមានរូបភាពនៅនឹងដៃជន​សង្ស័យ​ បាន​ឲ្យជនរងគ្រោះទិញម៉ូតូម៉ាក PCX មួយគ្រឿងតម្លៃ​២៥០០​ដុល្លារឲ្យខ្លួនជិះ ហើ​យជនរង​គ្រោះ​ក៏​ព្រម​ទិញ ដោយធ្វើ​ការ​បង់​រំលស់​រយៈពេល​៣ឆ្នាំព្រោះខ្លាចជនសង្ស័យបង្ហោះ​រូប​លើហ្វេស​ប៊ុក​ខ្មាស​គេ។​

សមត្ថកិច្ចបន្តថា ដោយមានការគំរាមកំហែង និងគាប​សង្កត់ពីជនសង្ស័យខ្លាំងពេក នារីរងគ្រោះក៏​សម្រេចចិត្តដាក់ពាក្យបណ្ដឹងដើម្បី​ឲ្យសមត្ថកិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​។​

នៅ​ចំពោះ​មុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ​សារភា​ពថា ខ្លួនពិតជា​បានផ្ញើ​សារ​គំរាមជនរង​គ្រោះ​មែន។​

​សូមជម្រាបថា នៅ​ថ្ងៃទី​១៩ ខែមករា​២០២១ ជនសង្ស័យត្រូវបាន​បញ្ជូន​ខ្លួនទៅតុលាការចាត់ការតាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សុខុម ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services