ព័ត៌មានជាតិ
អភិបាលរងខេត្តព្រះសីហនុ ប្តេជ្ញាចិត្ត គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ខេត្តព្រះសីហនុ ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពល
ព្រះសីហនុ ៖ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តថា នឹងបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។

ការប្តេជ្ញាចិត្តរបស់លោកឡុង ឌីម៉ង់ បែបនេះបានធ្វើឡើង ខណៈដែលរូបលោកត្រូវបានថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ដែលបានផ្ដល់សេចក្ដីទុកចិត្តយ៉ាងមុតមាំប្រគល់តួនាទីភារកិច្ចដ៏មានសារៈសំខាន់ជូនរូបលោក ដើម្បីបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។

ទន្ទឹមគ្នានេះដែរ លោកឡុង ឌីម៉ង់ បានធ្វើការបេ្ដជ្ញាចិត្តបំពេញតួនាទី ពង្រឹងជំហររឹងមាំឥតងាករេ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មទោះក្នុងតម្លៃណាក៏ដោយ និងបន្តបុព្វហេតុការពារជាតិ និងរក្សាឱ្យបាននូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន ហើយចូលរួមជាមួយសង្គមជាតិ ក្នុងការស្ដារ កសាង និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


