ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបើកទ្វារឲ្យសិស្សចូលរៀនឡើងវិញនៅថ្ងៃទី ១៩ ឧសភា បន្ទាប់ពីឈប់វិស្សមកាលធំជិត ១ ខែ
ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកទ្វារឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខតទៅ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលធំអស់រយៈពេលជិត ១ ខែរួចមក។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៦ ឧសភានេះថា តាមសេចក្ដីណែនាំរបស់ក្រសួង សិស្សានុសិស្ស នឹងត្រូវចូលរៀនឡើងវិញនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា មក។

លោកបានបន្តថា ការឈប់សម្រាកវិស្សមកាលធំចាប់ពីថ្ងៃទី ២០ មេសា រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ ដើម្បីចូលរួមសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងអនុញ្ញាតឲ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
លោក រស់ សុវាចា បានណែនាំដល់សិស្សានុសិស្ស ពិសេសសិស្សត្រៀមប្រឡងដូចជាថ្នាក់ទី ៩ និងទី ១២ ត្រូវខិតខំរៀនសូត្រ ព្រោះប្រឡងឆមាសលើទី ១ នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះហើយ ក្នុងនោះសម្រាប់សិស្សថ្នាក់ទី ១២ ត្រូវប្រឡងឆមាសទី ១ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែឧសភា និងប្រឡងឆមាសលើកទី ២ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ និងប្រឡងបាក់ឌុបថ្ងៃទី ៦ វិច្ឆិកា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ វិច្ឆិកា។
លោកបានបន្តទៀតថា ចំណែកសិស្សថ្នាក់ទី ៩ នឹងត្រូវប្រឡងឆមាសលើកទី ១ ចាប់ពីថ្ងៃទី ២៩ ឧសភាដល់ថ្ងៃទី ០៣ មិថុនា និងប្រឡងឆមាសលើកទី ២ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០២៣ និងប្រឡងឌីប្លូម នៅថ្ងៃទី ២ តុលា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ