Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធករណី​​គ្រឿងញៀន​

បានផុស

នៅ

ជនសង្ស័យ ២​នាក់ ត្រូវ​បាននគរបាល​ខេត្តកំពង់ចាម ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំកា​រលើ ខេត្តកំពង់ចាម ។​ ​

សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា ដោយមាន​ការសម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការជាមួយ​ជំនាញ​អធិការ​រដ្ឋា​ន​ នគរបាល​ស្រុកចំ កា​រលើ និង​ជំនាញ​អធិការដ្ឋាន​ ស្រុក​ស្ទឹងត្រង់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស្រី សុគន្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ កាល​ពីថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០១ វេលា​ម៉ោង​១៦និង​០០​នាទី នៅ​ចំណុច​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំកា​រលើ ​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ឋផលសមត្ថកិច្ចបានដកហូត​វត្ថុតាង ម្សៅ​ក្រាម​ព​ណ៍ ស​ ​សង្ស័យ​ជា​ថ្នាំញៀនចំនួន១០​កញ្ចប់ និង​ទូរស័ព្ទដៃ ចំនួន២​គ្រឿង​។

ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ ត្រូវបានជំនាញ​​នាំយក​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ​ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២០ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៥ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤២ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម