ព័ត៌មានជាតិ
លោក ប្រាក់ វ៉ាន់ដា ប្រាប់វិធីសាស្ត្រ៤ចំណុច ដើម្បីមើលដឹងថា ជាព័ត៌មានពិត ឬ ក្លែងក្លាយ
លោក ប្រាក់ វ៉ាន់ដា អនុប្រធានអនុកម្មការតាមដានមាតិកាផ្សាយ និងកំណត់អត្តសញ្ញាណនៃគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្ហាញពីវិធីសាស្ត្រ ៤ចំណុចនៅលើហ្វេសប៊ុករបស់លោកពីរបៀបមើលថា តើព័ត៌មានមួយណាជាព័ត៌មានពិត និងព័ត៌មានមួយណាជាព័ត៌មានក្លែងក្លាយដល់សាធារណជន។

ការលើកបង្ហាញរបស់អ្នកកាសែតជើងចាស់រូបនេះ បន្ទាប់ពីកាលពីប៉ុន្មានថ្ងៃនេះ មានព័ត៌មានមួយចំនួនចេញពីប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានប្រភពច្បាស់លាស់ បង្ហោះពីករណីបាត់ក្មេងជាច្រើនករណី។ បន្ទាប់មក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអាជ្ញាធរពាក់ព័ន្ធ ក៏បានស្រាយបំភ្លឺដែរថា ករណីនេះមិនមែនជាការពិតឡើយ។ ជាមួយគ្នានោះ ក៏មានប្រជាពលបានចោទសួរថា តើមានវិធីសាស្ត្របែបណា ទើបអាចមើលដឹងថា ជាព័ត៌មានពិត ឬ ព័ត៌មានក្លែងក្លាយនេះ?
ឆ្លើយតបចំពោះបញ្ហានេះ លោក ប្រាក់ វ៉ាន់ដា បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ពីវិធីសាស្ត្រ៤ចំណុច សម្រាប់មើលថាព័ត៌មាននោះពិត ឬ មិនពិត ដូចខាងក្រោម៖

ចំណុចទី១ ដំបូង គឺត្រូវមើលពីចំណងជើង និងខ្លឹមសារ តើមានកាលបរិច្ឆេទ ទីកន្លែងកើតហេតុច្បាស់លាស់ ឬ ទេ? ទី២ ប្រភពដែលបញ្ចេញព័ត៌មាន ឬ ដំណឹងនោះជានរណា? មានតួនាទីអ្វី (អាចទុកចិត្តបានទេ)? និយាយនៅពេលណា? កន្លែងណា? ទី៣ ពិនិត្យរូបភាពឱ្យបានច្បាស់ គ្រប់សកម្មភាពគ្រប់រូបទាំងអស់ ចៀសវាងមានការបន្លំ។ ចំណុចទី៤គឺ តើគណនីសង្គមដែលបុគ្គលនោះបានយកទៅផ្សព្វផ្សាយនោះមានភាពសកម្មភាពបែបណាកន្លងមក? ផ្សព្វផ្សាយពីអ្វីខ្លះ? ជាគណនីមានអត្តសញ្ញាណពិតប្រាកដឬទេ?
សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ ព័ត៌មានក្លែងក្លាយតែងតែកើតមានឡើងដោយបុគ្គលមួយចំនួនចង់បង្កភាពរញ៉េរញ៉ៃនៅក្នុងសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬ បណ្តាញសង្គមហ្វេសប៊ុក។ វាក៏ជាកត្តាមួយដែលធ្វើឱ្យប្រជាជនងាយនឹងចាញ់បោក ឬ ក្លាយជាជនរងគ្រោះដោយសារជនទាំងនោះ។ ដូច្នេះហើយ ប្រជាជនគ្រប់រូប គួរសិក្សាឈ្វេងយល់ឱ្យបានច្បាស់ពីប្រភពព័ត៌មាននោះ មុននឹងទុកចិត្ត ឬ ចែករំលែកបន្តទៅអ្នកដទៃ៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


