ព័ត៌មានជាតិ
នគរបាលខេត្តបន្ទាយមានជ័យ ទទួលបានបាល់ពន្លត់អគ្គីភ័យ
បាល់ពន្លត់អគ្គិភ័យ ចំនួន៧២គ្រាប់ គិតជាទឹកប្រាក់ ចំនួន៦.៣៣៦ ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនស្នងការខេត្តបន្ទាយមានជ័យ ដើម្បីយកទៅពន្លត់អគ្គិភ័យដែលកើតឡើងជាយថាហេតុ។

បាល់ពន្លត់អគ្គិភ័យទាំង៧២គ្រាប់នេះ ជាអំណោយរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហើយបានប្រគល់ជូនកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ដល់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ដែលឧបត្ថម្ភឧបករណ៍ពន្លត់អគ្គិភ័យប្រភេទបាល់ពន្លត់ ហើយស្នងការដ្ឋាន នឹងប្រើប្រាស់ឧបករណ៍ទាំងអស់ឲ្យចំគោលដៅ ដើម្បីសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


