Connect with us

ព័ត៌មានជាតិ

ក្រោយ​មានគេបង្ហោះថា មានករណីចាប់ជំរិត​អ្នកលក់ក្រឡាននៅបន្ទាយមានជ័យ សាមីខ្លួន​ចេញ​មុខ​បក​ស្រាយដល់សមត្ថកិច្ច

បានផុស

នៅ

បន្ទាយមានជ័យ ៖ បន្ទាប់​ពី​មាន​គេបង្ហោះតាម​រយៈ​បណ្ដាញសង្គម​ថា មាន​ករណី​ក្រុមក្មេងស្ទាវ​ចាប់​ក្មេងស្រី​លក់​ក្រឡាន​ម្នាក់​នៅមុខ​សាលាឃុំ​បន្ទាយ​នាង​រួចមក​ សាមីខ្លួន​បាន​ចេញ​មុខ​ស្រាយ​បំភ្លឺ​ដល់​សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ដោយ​លើក​ឡើង​ថា តាម​ពិត​គឺ​ជា​រឿង​ព្រមព្រៀង​គ្នា ដែល​ម្ចាស់​រថយន្ត​ជាសង្សារ​មក​យក​ខ្លួន​ប៉ុណ្ណោះ មិន​មាន​ករណី​ចាប់​ជំរិត​នោះ​ទេ។

សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ជា​អ្នក​លក់​ក្រឡាន​បាន​ចេញ​មុខ​បំភ្លឺ​ជា​សាធារណៈ​នៅ​អធិការ​ស្រុក​មង្គល​បូរី​កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលា​ម៉ោង​១៦និង៣០​នាទី​ ដោយ​លើក​ឡើង​ថា ខ្លួន​បាន​អង្គុយ​លក់​ក្រឡាន​នៅមុខ​សាលាឃុំបន្ទាយ​នាង ​ក្រោយមក​ខ្លួន​បាន​ឡើង​ឡាន​ទៅជា​មួយ​សង្សារ​ ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ ចាប់ជំរិត​ទេ​ ពី​ព្រោះ​ខ្លួន​និង​សង្សារ​ម្នាក់​នេះ ​បាន​ស្រឡាញ់​គ្នា​យូរ​មក​ហើយ មិនមានករណី​ចាប់ជំរិត​ដូចដែលបានលើកឡើង​ក្នុងបណ្ដាញសង្គមទេ។

ចំណែក​បុរស​ជា​សង្សារ​វិញ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៣ វេលា​ម៉ោង ១៦និង៣០នាទី​ថា ខ្លួន​បាន​ជិះ​ឡាន​មួយ​គ្រឿង​ម៉ាកហាយ​ឡិន​ឌ័រ ពណ៌​ទឹកប្រាក់​មក​យកសង្សារ​នៅ​កន្លែង​លក់​ក្រឡាន​មុខ​សាលាឃុំ​បន្ទាយ​នាង​ រួចហើយ​ត្រឡប់​ទៅ​ប៉ោយប៉ែត​វិញ។ បុរស​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ខ្ញុំបាទ​មិនបាន​បង្ខិតបង្ខំ ឬ ចាប់ជំរិតទេ​គឺ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​ព្រមព្រៀង​ទៅ​ជាមួយគ្នា​ដោយ​ស្ម័គ្រចិត្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម