ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្ត សម្រុកបន្តការស្ថាបនាជួសជុលហេដ្ឋារចនាផ្លូវ ឲ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ជោកជាំ
បាត់ដំបង ៖ ដើម្បីបំពេញកាតព្វកិច្ចក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនរាល់កសិផល ចូលទី ផ្សារប្រឈមនិងផលលំបាក ក្នុងរយៈពេលចុងក្រោយនេះ ខាងមន្ទីរបានបន្តជួសជុលស្ថាបនាផ្លូវស្ទើរគ្រប់គោលដៅ ដើម្បីឲ្យ បានមុនរដូវភ្លៀងធ្លាក់ជោកជាំនាពេលខាងមុខនេះ ខណៈដែលភ្លៀងកំពុងតែបន្តធ្លាក់ញឹកញាប់។

សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋតាមមូលដ្ឋានសាទ័រនិងរីករាយ ដែលហេដ្ឋារចនាផ្លូវនៅតាមតំបន់របស់ពួកគាត់ ត្រូវបាន ស្តារនិងជួសជុលបានល្អប្រសើងាយស្រួលពួកគាត់ដឹករាល់កសិផលចូលទីផ្សារមិនប្រឈមនិងផលលំបាកដូចគ្រាមុនៗ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាន ឲ្យដឹងថា ក្រៅពីគោលដៅផ្សេងៗត្រូវបានអនុវត្ត រួចរាល់ ពេលនេះក្រុមការងារកំពុងមម៉ាញឹកអនុវត្តស្រោចកៅស៊ូ (Reseal ) និងរោយថ្ម ១២មមលើកំណាត់ផ្លូវខេត្ត លេខ១៥ ៧០ដែលមានប្រវែង៨៤០០ម ទទឹង ៧ម និងការងារ ចាក់ថ្មម៉ិចកៀរកិនបង្ហា ប់ស្រោចទឹកស្រទាប់គ្រឹះសំខាន់លើកំណាត់ផ្លូវ ខេត្តលេខ១៥៧១B ដែលមានប្រវែង ២៤០០ម ទទឹង ៨ម ស្ថិតនៅឃុំតាគ្រាម និង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ជាបន្តបន្ទាប់។

មន្ត្រីរដ្ឋបាលខេត្តថា បញ្ហាផ្លូវក្នុងខេត្ត ឬ នៅតាមតំបន់ផ្សេងៗដែលបានខូចខាតដោយសារតែជំនន់ទឹកភ្លៀងកាលពីឆ្នាំកន្លងទៅត្រូវបន្តស្ថាបនាជួសជុលឲ្យហើយបើពុំដូច្នោះទេឆ្នាំនេះបើសិនជាមានភ្លៀងធ្លាក់ច្រើនវានឹងបង្កបាក់ស្រុតកាន់តែធ្ងន់ធ្ងរធ្វើឲ្យ ប៉ះពាល់ក្នុងការធ្វើដំណើរឬដឹករាល់កសិផលចូលទីផ្សាររបស់ប្រជាកសិករប្រាកដជាមានការលំបាកដែលឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ជាក់ជាមិនខាន។

លោក សំអាត ជាប្រជាកសិកររស់នៅក្នុងឃុំតាគ្រាមបានឲ្យដឹងដែរថា ការលើកឡើងរបស់មន្ត្រីថ្នាក់ខេត្តបែបនេះ ពិតជាពេញ ចិត្តណាស់សម្រាប់ពួកគាត់ជាប្រជាកសិករ។ លោកបន្តថា “រឿងផ្លូវសំខាន់ណាស់សម្រាប់ការរស់នៅរបស់យើងគ្រប់គ្នាបើមានផលដំណាំហើយ រកតែផ្លូវល្អដឹកជញ្ជូនទៅលក់ពិបាកទៀតនោះគឺចប់ហើយ មានតែលក់ឲ្យអ្នកភូមិដូចគ្នា ចុះបើគ្រួសារមួយ ៗគេនាំគ្នាដាំដែរ ចឹងមានតែទុកចោលឬក៏នាំគ្នារ៉ែកឬតួលដើរចូលផ្សារ”។ ”តែវាមិនចឹងទេ បើសព្វថ្ងៃផ្លូវសុទ្ធតែផ្លឹងៗមានទាំង កៅស៊ូមានទាំងផ្លូវគ្រួស វាគ្រាន់តែខូចខាតមួយចំនួនដោយទឹកហូរបាក់តែប៉ុណ្ណោះ “។

លោកស្រី សុផាត ជាភរិយា បន្តថា “វា មិនដូចកាលពីមុនទេ កាលណោះខ្ញុំចង់ដឹកបន្លែទៅលក់នៅផ្សារគឺទាល់តែប្រើរទេះគោទើបដឹកទៅបានតែជាច្រើនឆ្នាំរហូតដល់ ពេលនេះ វាខុសគ្នាឆ្ងាយណាស់ ដឹកតែម៉ូតូមួយភ្លែតដល់ផ្សារមួយភ្លែតដល់ផ្ទះ គ្មានអីគួរឲ្យពិបាកទៀតផង”៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង