ព័ត៌មានជាតិ
កិច្ចប្រជុំស្វែងរកដំណោះស្រាយរួមគ្នា រវាងវិស័យឯកជន ដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន ស្រុករមាសហែក
ស្វាយរៀង ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង លោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងវិស័យឯកជន ក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងស្តាប់របាយការណ៍អំពីវឌ្ឍន:ភាពរបស់រដ្ឋបាលស្រុកផងដែរ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់សាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងឲ្យវិស័យឯកជន. លោកអភិបាលស្រុករមាសហែក រួមនឹងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ម៉ែន អេង អភិបាលរងខេត្តក៏បានធ្វើការជំរុញឲ្យវិស័យឯកជនក៏ដូចជាវិនិយោគិននានាដែលចូលមកធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងក៏ដូចជាស្រុករមាសហែកត្រូវធ្វើយ៉ាងរួមគ្នាដោះស្រាយសម្របសម្រួលផលប៉ះពាល់រវាងវិស័យឯកជននិងប្រជាពលរដ្ឋក៏ដូចជារដ្ឋបាលខេត្ត.ក្រុងស្រុកទាំងអស់នៅមូលដ្ឋានជៀសវាងកុំឲ្យកើតមានបញ្ហាតូចក្លាយទៅជាបញ្ហាធំដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា គ្រប់ផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីដែលកើតឡើងនាពេលកន្លងមកដោយសារប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអានាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹងដី ៤៧៦ហិកតា ដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។
ដូច្នេះបញ្ហាខាងលើនេះត្រូវទប់ស្កាត់ឲ្យបាន កុំឲ្យកើតមានជាបន្តបន្ទាប់ទៀតជាដាច់ខាត៕
ដោយ ៖ ភក្ដី














-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


