ព័ត៌មានជាតិ
៥ ខែដើមឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាម នៅកម្ពុជា កើនឡើងជាង ១០០%
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម មានប្រសាសន៍ នៅព្រឹកថ្ងៃទី៤ មិថុនានេះថានៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ២ ៦៦៦ ករណី ក្នុងនោះស្លាប់ចំនួន ៥នាក់ មានការកើនឡើងជាង ១០០% បើធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានត្រឹមតែ ១១៤០ ករណី ក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមខ្ពស់ជាងគេរួមមាន ខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ ព្រះសីហនុ ត្បូងឃ្មុំ ព្រះវិហារ សៀនរាប និងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងបន្តជួបប្រទះនូវករណីជំងឺគ្រុនឈាមខ្ពស់ ដោយរំពឹងថា នឹងមានយ៉ាងហោចណាស់ ២ ម៉ឺនករណី នៅឆ្នាំ២០២៣នេះ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណី ក្នុងនោះស្លាប់ ១៩នាក់ ដោយសារវាជាឆ្នាំកៀកទៅនឹងវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំនេះ ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេត ចំនួន ២៣០តោន សេរ៉ូម ៦ម៉ឺនប្លោក និងថ្នាំបាញ់សម្លាប់មូសជិត ៥ពាន់លីត្រ និងត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុអនឡាញ និងទូរទ្សសន៍ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ផងដែរ។

លោកវេជ្ជបណ្ឌិត បានណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យរយៈពេល ៤៨ម៉ោងដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់ រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករនិងម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


