ព័ត៌មានជាតិ
ករណីបាញ់សម្លាប់ជនជាតិចិនកក្រើកនៅព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ករណីបាញ់សម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុបង្កឲ្យមានការភ្ញាក់ផ្អើលក្រើកពេញខេត្ត។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ និងកំពុងវែកមុខបក្ខពួកមួយចំនួនទៀតដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ប្រភពដដែលបានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនមនុស្សបីនាក់ សមត្ថកិច្ចបានរកឃើញរថយន្តដែលជិះធ្វើសកម្មភាពចំនួនពីរគ្រឿង និងថ្នាំញៀនមួយចំនួនថែមទៀតផង។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា នេះថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួនបីនាក់ និងបន្តតាមចាប់ខ្លួនបក្ខពួកមួយចំនួនដែលពាក់ព័ន្ធក្នុងអំពើបាញ់សម្លាប់ជនជាតិចិននៅក្នុងរថយន្តកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ក្រៅពីនេះសមត្ថកិច្ចបានរកឃើញរថយន្តចំនួនពីរដែលធ្វើសកម្មភាពជិះដេញបាញ់ជនរងគ្រោះ និងជិះបិទគូថពីក្រោយ រួមទាំងគ្រឿងញៀនមួយចំនួនផងដែរ។

ជនរងគ្រោះឈ្មោះ ផេង ស៊ូ ភេទប្រុស ជនជាតិចិន អាយុ ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំលើដោះខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


