ព័ត៌មានជាតិ
កម្ពុជា-ថៃ ដាក់ឱ្យប្រើប្រាស់ឃ្យូអរកូតដំណាក់កាលទី២ សម្រាប់ទូទាត់ពាណិជ្ជកម្មឆ្លងដែន
កម្ពុជា-ថៃបានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត(QR Code) ដំណាក់កាលទី២ដែលអនុញ្ញាតឱ្យជនជាតិថៃអាចស្កេនឃ្យូអរកូតនៅកម្ពុជាបានខណៈដំណាក់កាលទី១ ពលរដ្ឋកម្ពុជាអាចស្កេនឃ្យូអរកូតនៅប្រទេសថៃបាន ដែលដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនៅប្រទេសថៃ ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ។
លោក ជា ចាន់តូ បានមានប្រសសន៍ថា ការដាក់ឱ្យដំណើរទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត(QR Code)នេះ មានអត្ថប្រយោជន៍ណាស់សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។
លោកបានបន្តថា គម្រោងនេះ មានជាពីរដំណាក់កាល ដែលដំណាក់កាលទី១ ប្រជាជន កម្ពុជា អាចស្កេនឃ្យូអរកូតនៅប្រទេសថៃ និងដំណាក់កាលទី២ ប្រជាជន ថៃស្កេនឃ្យូអរកូតបាននៅប្រទេសព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ នឹងចាប់ដាក់ឱ្យប្រើប្រាស់ចាប់ពីទី៦ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ ដោយប្រជាពលរដ្ឋថៃនឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ប្រទេសថៃ ដើម្បីស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករប្រមាណ ១.៥ លានពាណិជ្ជករ ក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ក្នុងគោលបំណង ពង្រឹងសាមគ្គីភាព មិត្តភាព ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញការរីកចម្រើននៃម៉ាក្រូសេដ្ឋកិច្ចវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


