Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

បានផុស

នៅ

ណាហ្គា​វើលដ៍​បេះដូង​សប្បុរស ដែល​ជា​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​ខប លី​មី​ធីត បាន​បន្ត​ប្ដេជ្ញា​ជួយ​លើក​កម្ពស់​ស្មារតី នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម (កីឡា​ជន​ពិការ) លើក​ទី ១២ ដែល​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច ២ លើក​បន្ថែម​ទៀត សម្រាប់​កុមារ ១១៤ នាក់ មកពី​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ។ គំនិត​ផ្ដួចផ្ដើម​នេះ មាន​គោលបំណង​លើក​កម្ពស់​ស្មារតី នៃ​ព្រឹត្តិការណ៍​កីឡា​ប្រវត្តិសាស្ត្រ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ជា​លើកដំបូង។

កុមារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី ១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​គាំទ្រ និង​អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ណាហ្គា​វើលដ៍ បាន​ធ្វើការ​តុបតែង​សួនច្បារ​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​ការ​លម្អ​បែប​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ដ៏​ស្រស់​ស្អាត រួមទាំង​ផ្ទាំង​សម្រាប់​សាធារណជន​ថតរូប និង​ព្រះអគ្គីជ័យ ដែល​បង្កើត​ជា​បរិយាកាស​ដ៏​ទាក់ទាញ។ ការ​តុបតែង​លម្អ​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​ដាក់​ដំឡើង​ក្នុង​ខែ​ឧសភា និង​តាំង​បង្ហាញ​រហូតដល់​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០២៣។

កុមារ ទទួលបានសម្ភារៈសិក្សា និងឈ្នះរង្វាន់ពីកម្មវិធីសំណួរចម្លើយ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលធ្វើឡើងនៅសាលប្រជុំ នា ណាហ្គាវើលដ៍ទី ១

កាលពី​ថ្ងៃ​ទី ១ និង​ទី ២ ខែ​មិថុនា ឆ្នាំ ២០២៣ ថ្មីៗ​នេះ ណាហ្គា​វើលដ៍​បេះដូង​សប្បុរស បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច ២ បន្ថែម​ទៀត មក​កាន់​សួនច្បារ​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រាប់​កុមារ​មកពី “​អង្គការ​ជួយ​សង្គ្រោះ​ជន​អស់សង្ឃឹម​” និង “​អង្គការ​បែងចែក​មូលនិធិ​” រួម​ទាំង​កុមារ​ដែល​មាន​ពិការភាព​រាងកាយ​ផង​ដែរ។ ទស្សនកិច្ច​នេះ មាន​គោលបំណង​ចង់​ឲ្យ​កុមារ​សិក្សា​ស្វែងយល់​អំពី​កីឡា ស្រឡាញ់​កីឡា និង​មាន​មោទកភាព​ចំពោះ​ជាតិ​កាន់តែ​ខ្លាំង។ បន្ទាប់ពី​ទស្សនកិច្ច ពួកគេ​ត្រូវ​បាន​នាំ​ទៅ​សាល​ប្រជុំ​នៅ​ក្នុង​អគារ​ណាហ្គា​វើ​លដ៍ ដើម្បី​ស្ដាប់​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម និង​ឆ្លើយ​សំណួរ​ដើម្បី​ឈ្នះ​រង្វាន់។ ពួកគេ​បាន​បង្ហាញ​អំពី​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់ពី​ទទួល​បាន​ចំណេះដឹង​អំពី​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម ទទួល​បាន​សម្ភារៈ​សិក្សា និង​ឈ្នះ​រង្វាន់​ពី​ណាហ្គា​វើ​លដ៍។

បុគ្គលិកស្ម័គ្រចិត្ត នៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដល់កុមារមកពីអង្គការមិនស្វែងរកប្រាក់ចំណេញ អំឡុងពេលទស្សនកិច្ចនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

លោក ឆាត ថុន នាយក​អង្គការ​ជួយ​សង្គ្រោះ​ជន​អស់សង្ឃឹម បាន​និយាយ​ថា “​កុមារ​របស់​យើង​ពិត​ជា​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទស្សនកិច្ច និង​ការ​ធ្វើ​បទ​បង្ហាញ​ដែល​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ពួកគេ។ វា​ជា​បទពិសោធន៍​ថ្មី ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ដែល​បាន​បង្កើត​ឱកាស​នេះ​ដល់​ពួក​យើង​។ យើង​សង្ឃឹមថា នឹង​មាន​សកម្មភាព​បែប​នេះ​ជាច្រើន​ទៀត​ក្នុង​ពេល​អនាគត​”។

សកម្មភាព​បែប​អប់រំ​នេះ បាន​បញ្ចប់​ប្រកប​ដោយ​ភាព​រីករាយ​ជាមួយ​នឹង​ការ​ថតរូប​ជុំ​គ្នា​នៅ​លើ​សួន ខណៈ​កុមារ​ទាំងអស់​ទទួល​បាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់​ពេល​ត្រឡប់​ទៅ​អង្គការ​របស់​ពួកគេ​វិញ។

សូម​រំឭក​ថា កាលពី​ចុងខែ​ឧសភា​នេះ​ថ្មីៗ​នេះ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ដើម្បី​ជួយ​លើកកម្ពស់​ស្មារតី នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាមួយ​កុមារ ១៤៩ នាក់ មកពី​អង្គការ​គ្រួសារ​ថ្មី អង្គការ​ខូ​លត៍ មណ្ឌល​កុមារ​ទឹកដី​សប្បាយ មណ្ឌល​កុមារ​ដើមឈើ​សប្បាយ និង​វិទ្យាស្ថាន​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ និង​ចរិតលក្ខណៈ។

ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​គាំទ្រ​ដោយ​ធានា​ថា​កុមារ​ដែល​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា​មានឱកាស​ស្មើៗ​គ្នា​ក្នុង​ការចូលរួម​សកម្មភាព​បរិយាបន្ន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន និង​កំពុង​ដំណើរការ​ការងារ​សង្គម​ដោយ​ផ្ដោត​ទៅ​លើ​សសរស្ដម្ភ​ចំនួន ៤ គឺ ការ​ផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការ​លើក​កម្ពស់​វិស័យ​អប់រំ ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន។ មក​ដល់​បច្ចុប្បន្ន មាន​កុមារ និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ៤៩៨.០០០ នាក់ បាន​ទទួល​ប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ។

ណាហ្គា​វើលដ៍​បេះដូង​សប្បុរស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០១៤ ដោយ​បុគ្គលិក​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ដើម្បី​លើកកម្ពស់​ការ​ធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ដោយ​ផ្តោត​ទៅ​លើ​សសរស្ដម្ភ​សំខាន់ ៤ គឺ​ការ​លើក​កម្ពស់​វិស័យ​អប់រំ ការ​ផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុជា​ជាង ៤៩៨.០០០ នាក់ បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម