Connect with us

ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជន ត្រូវទទួលបានការយកចិត្តទុកដាក់ និងការបណ្តុះបណ្តាល

បានផុស

នៅ

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានមហាជន រួមទាំងគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន និងបណ្តុះបណ្តាលសមត្ថភាពចំណេះដឹង និងចំណេះធ្វើ ជាពិសេសគុណធម៌ សីលធម៌ ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ដែលត្រូវចូលរួមជាមួយគណបក្សក្នុងការអនុវត្តកម្មវិធីនយោបាយ និងបេសកកម្មនានាបម្រើឱ្យផលប្រយោជន៍របស់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា តួនាទីរបស់យុវជនបក្សគ្រប់រូប គឺការចូលរួមធ្វើសកម្មភាពជាមួយគណបក្ស តាមរយៈកិច្ចការស្ម័គ្រចិត្ត និងក្នុងបុព្វហេតុការពារនិរន្តភាពនៃការដឹកនាំរបស់បក្ស ដើម្បីធានាលំនឹងស្ថិរភាព និងឱកាសសម្រាប់បច្ចុប្បន្ន និងអនាគត។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គមក្រោមម្លប់នៃសុខសន្តិភាព។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សសម្រាប់ពេលខាងមុខ, យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់រូប ដែលជាកម្លាំងឆ្អឹងខ្នងដ៏មានសារៈសំខាន់ និងពោរពេញដោយថាមភាព ត្រូវបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចចំនួន ៣ សំខាន់គឺ៖ ទី១. ថែរក្សាសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន, ទី២. បង្កើននូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត និងទី៣. រៀបចំមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត គឺបង្ហាញច្បាស់អំពីអត្រាដ៏ច្រើនលើសលប់នៃការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពនូវតួនាទីជាពលរដ្ឋល្អ ដែលត្រូវជ្រើសរើសអ្នកដឹកនាំជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន ជាពិសេសអ្នកដែលបានបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម