ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ជំរុញឲ្យបញ្ចូនកុមារតូចចូលរៀនឲ្យបានគ្រប់ៗគ្នា ចៀសវាងបោះបង់ចោលការសិក្សា
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញដល់អាណាព្យាបាលសិស្សនៅភូមិចំការក្រោម ត្រូវបញ្ចូនកូនៗមករៀនសូត្រឱ្យបានទៀងទាត់ពេលវេលា ចៀសវាងបោះបង់ចោលការសិក្សាឱ្យសោះ។
ការអំពាវនាវរបស់លោស្រី មិថុនា ភូថង នៅពេលនេះធ្វើឡើងក្នុងពិធីអញ្ជើញសម្ពោធអគារសិក្សាថ្មី សាលាបឋមសិក្សាប្រកា ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីថ្ងៃទិ១៣ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីអភិបាលខេត្ត ថ្លែងអំណអរគុណដល់ឧកញ៉ា លឹម បុក និងក្រុមគ្រួសារដែលមានសណ្តានចិត្តល្អជួយគាំទ្រឧបត្ថម្ភកសាងសាលារៀននេះជាថ្មីជូនប្រជាពលរដ្ឋ និងកុមារតូចៗនៅទីជនបទដាច់ស្រយោលដែលមានតម្រូវការអប់រំច្រើនមិនចាញ់ទីប្រជុំជន។ លោកស្រីបន្តលើកឡើងថា អគារសិក្សាថ្មីដែលចំនួន១ខ្នង ស្មើនឹង៣បន្ទប់ បំពាក់ទៅដោយអណ្តូងទឹកប្រើម៉ូទ័របូមស្វ័យប្រវត្តិ១គ្រឿង ធុងស្តុកទឹកចំនួន២ ចំណុះ១៥០០លីត្រ នឹងផ្តល់សុវត្ថិភាពកាន់តែងាយស្រួលដល់សិស្សបានចូលរៀនសូត្រ បើធៀបនឹងអគារចាស់ទ្រុឌទ្រោមសង់ឡើងពីឈើប្រក់ស្លឹក។

ទន្ទឹមនោះ លោកស្រីរំពឹងថា ការបោះបង់ចោលការសិក្សារបស់កុមារតូចៗទាំងនេះលែងជាការព្រួយបារម្ភទៀត ដោយសំដៅសំដៅធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព។
បើតាមលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល កន្លងទៅសាលាបឋមិក្សាប្រកាំនេះជាសាលាឧបសម្ព័ន្ធមួយដែលផ្តួចផ្តើមកសាងដោយសប្បុរសជនទុកឱ្យកុមារតូចៗបានចូលរៀនសូត្រ ដោយមិនចង់ឱ្យពួកគេធ្វើដំណើរឆ្ងាយពីផ្ទះ ខ្លះត្រូវដើរកាត់ព្រៃ និងជិះទូកជាដើម។

លោកអភិបាលស្រុកស្រែអំបិល បន្ថែមថា បច្ចុប្បន្នសាលារៀននេះ បានប្រែមុខមាត់ថ្មីតាមរយៈការទទួលបានអគារសិក្សាថ្មី១ខ្នងធ្វើពីបេតុង ប្រក់ស៊ីប្រូ ក្រាលការ៉ូបាត មានបណ្តោយ២៤ម៉ែត្រ និងទទឹង៩ម៉ែត្រដែលប្រើប្រាស់ពេលសាងសង់៤ខែជាអំណោយរបស់លោកឧកញ៉ា លឹម បុក និងក្រុមគ្រួសារ។ លោកអភិបាលក៏ថ្លែងអំណអរគុណដល់លោកឧកញ៉ា លឹម បុក និងក្រុមគ្រួសារដែលគាំទ្រឧបត្ថម្ភកសាងសាលារៀនថ្មីឡើងវិញដើម្បីសុវត្ថិភាពដល់កុមារតូចៗបានចូលរៀនយ៉ាងសមរម្យបំផុត។

សាលាបឋមសិក្សាប្រកាំ មានសិស្សសរុបចំនួន៣៥នាក់ ស្រី១៤ គ្រូ២នាក់ មានកម្រិតសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ដោយគ្រឹះស្ថានសិក្សាមួយនេះត្រូវបានចាត់ទុកថា នៅតំបន់ដាច់ស្រយោលពីទីរួមស្រុកស្រែអំបិល។ ស្រុកស្រែអំបិល សព្វថ្ងៃមានវិទ្យាល័យចំនួន២ មានគ្រូបង្រៀន៩៣នាក់ និងសិស្សសរុប១.៧៣៧នាក់ អនុវិទ្យាល័យចំនួន៦កន្លែង សាលាបឋមសិក្សា៤៣កន្លែង និងសាលាឧបសម្ព័ន្ធ៤កន្លែងមានគ្រូបង្រៀនសរុប២៧៧នាក់ គ្រូកិច្ចសន្យា២០នាក់ និងសិស្សានុសិស្ស៦.៣៧៦នាក់៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


