ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់យុវជនគ្រប់រូបត្រូវរៀនសូត្រឲ្យមានជំនាញមួយច្បាស់លាស់ពិតប្រាកដ
អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់សិក្សានុសិស្ស និស្សិត និងយុវជនទាំងអស់ត្រូវពង្រឹងនូវការសិក្សារៀនសូត្រឲ្យមានជំនាញមួយពិតប្រាកដ ដើម្បីបំពេញតម្រូវការ និងការប្រកួតប្រជែងទីផ្សារការងារនាពេលបច្ចុប្បន្ន។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ អញ្ជើញក្នុងពិធី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយលើកឡើងថា ពិធីផ្សព្វផ្សាយនេះ គឺមានគោលដៅក្នុងការផ្សព្វផ្សាយដល់ជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។ លោកបន្តថា វិទ្យាស្ថាពហុបច្ចេកទេសខេត្តកំពង់ធំគឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចកទេស និងវិជ្ជាជីវៈមួយក្នុងចំណោមគ្រឹះស្ថាន (TVET)របស់ខេត្តទាំងអស់ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ សាលាបានបណ្តុះបណ្តាលសិស្ស និស្សិត ចាប់ពីឆ្នាំ២០០១-២០២២ សរុបចំនួន ២៦ ៦២៧ នាក់ ក្នុងនោះជាង៨០% នៃសិក្ខាកាម សិស្ស និស្សិតក្រោយបញ្ចប់ការបណ្តុះបណ្តាលប្រកបមុខរបរដោយខ្លួនឯង និងមានការងារធ្វើ។ ក្នុងឆ្នាំ២០២៣ នេះសាលាកំពុងបណ្តុះបណ្តាលសិស្ស និស្សិត សរុបចំនួន ៣ ១០៧ នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បច្ចេកទេស និងវិជ្ជាជីវផងដែរ។

លោកបញ្ជាក់ថា ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ គឺបង្កើនបរិមាណសិស្ស និស្សិតចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថាន បង្កើនគុណភាពបណ្តុះបណ្តាលឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មី ពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបន្ថែម បន្តការងារប្រចាំដើម្បីការពារវិញ្ញាបនបត្រ ISO 9001-2015 សម្រាប់សវនកម្មលើកក្រោយៗទៀត និងបន្តរៀបចំការងារធានាគុណភាពរបស់អង្គភាព ។

ទន្ទឹមជាមួយគ្នានេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ការសិក្សាផ្នែកជំនាញទន់ ជាផ្នែកមួយមិនអាចខ្វះ ដើម្បីបំពេញបន្ថែមលើជំនាញឯកទេស និងសម្រាប់ភាពជោគជ័យ ក្នុងការងារ ឬមុខជំនួញ ក្នុងទីផ្សារការងារប្រកប ដោយសេចក្តីសង្ឃឹមជឿជាក់ និងមានភាពទាក់ទាញ ដែលជំរុញឲ្យយុវជន ដែលបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេស បំពេញការងារប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ ហើយក៏កសាងទំនុកចិត្ត ពីសំណាក់ដៃគូរអភិវឌ្ឍន៍ដូចជាធានា អ្នកវិនិយោគដែលត្រូវការជាចាំបាច់នូវការប្រើប្រាស់កម្លាំងពលកម្ម។

លោកអំពាវនាវប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែងកំណើនសេដ្ឋកិច្ចខ្ពស់ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


