ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា វាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធមិត្តភាពជប៉ុន-កម្ពុជា
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដែលជានិច្ចជាកាលតែងតែចូលរួមសហការ និងគាំទ្រដល់ព្រឹត្តិការណ៍នានាដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន វាយតម្លៃបែបនេះ នៅក្នុងឱកាសទទួលទានអាហារសាមគ្គីជាមួយសមាជិកសភាជប៉ុន ក្រោមវត្តមានរបស់លោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ការរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសមាជិកសភាជប៉ុននេះ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ទុយ រី បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន និងសមិទ្ធផលសំខាន់ធំៗកន្លងមករវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូតកម្ពុជា បានបង្ហាញការកត់សម្គាល់ខ្ពស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយបានចាត់ទុកឆ្នាំ២០២២ ជាឆ្នាំពិសេសបំផុត ពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគី ដោយមានជំនួបទ្វេភាគីចំនួន ៤លើក រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន។
ទន្ទឹមនេះ លោក ទុយ រី បានកត់សម្គាល់ជាវិជ្ជមានអំពីទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុន របស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២ និងទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ស្របពេលខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០២៣នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព និងផ្តល់ការគាំទ្រជាជំនួយសប្បុរសធម៌ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា រួមទាំងជំនួយសម្រាប់ការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩។
លើសពីនេះ លោកបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ជប៉ុនក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការសម្រេចគោលដៅកម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នាំ២០២៥៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


