Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ស្ពឺ​នឹង​​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍មួយ​ឆ្នាំ​ផលិត​បាន​ជាង ២ លាន​តោន

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះខេត្ត​កំពង់ស្ពឺ​នឹង​មាន​រោងចក្រ​ផលិត​ស៊ីម៉ង់​មួយ​ឆ្នាំ​មាន​សមត្ថភាព​ផលិត​​បាន​ជាង ២ លាន​តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន ​​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​​នៅ​ខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹកនេះ​ថា ខេត្ត​កំពង់ស្ពឺ​នឹង​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់​គឺ​រោងចក្រ​ផលិត​ស៊ីម៉ង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រោយ​បាន​ជួប​​ជាមួយ​អ្នក​វិយោគពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ង់នៅ​​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ សម្តេច​តេជោ​បាន​អះអាងថា តាមរយៈ​រោងចក្រ​នេះ​​នឹង​ធ្វើ​ឲ្យ​ខេត្ត​កំពង់ស្ពឺ​ក្លាយ​ជាកន្លែង​​​ផ្គត់ផ្គង់​ស៊ី​ម៉ងត៍សម្រាប់​សាងសង់​ទូទាំង​ប្រទេស។

បើតាម​ប្រមុខ​រដ្ឋាភិបាល បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ស៊ីម៉ងត៍​បានប្រហែល​ ៩ លាន​តោន ប៉ុន្តែ​តម្រូវការមាន​កាន់​តែ​ច្រើន ម្ខាង​ការ​កសាង​អគារ ផ្ទះ​សម្បែង ខណៈ​​ផ្លូវ​ថ្នល់​នានាក៏​កំពុង​​ប្រើ​ជា​បេតុង​​សម្រួលការ​ដឹក​ជញ្ជូន​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម